Social Network

បំពង់ស៊ីមាំងម៉ូតូចេញសំឡេងផ្ទុះ ផូងៗ ដោយសារមូលហេតុនេះ

ធ្វើដំណើរតាមផ្លូវរាល់ថ្ងៃ អ្នកប្រហែលជាធ្លាប់បានឭសំឡេង ផូងៗ ដែលនៅសុខៗលាន់ចេញពីម៉ូតូកំពុងបើកបរតាមផ្លូវ ហើយសំឡេងនេះក៏ធ្វើឲ្យមនុស្សមួយចំនួនភ័យភ្ញាក់មិនស្ទើរដែរ។

តាមពិតទៅមិនមែនសុខៗសំឡេងនេះលាន់ចេញឥតមូលហេតុនោះទេ មានកត្តាមួយចំនួនដែលបង្កជាសំឡេងនេះឡើង។ នៅពេលដែលម៉ូតូមានដំណើរការខុសប្រក្រតីលើប្រព័ន្ធបញ្ចេញ ដូចជាធ្លាយបំពង់ស៊ីមាំង ឬ ពេលដែលម៉ាស៊ីនមានចំហេះតិចជាង ឬ ច្រើនជាងបរិមាណខ្យល់ សំឡេងលាន់ផូង នេះអាចបន្លឺឡើងបាន។

មិនថាចំហេះក្នុងម៉ាស៊ីនតិចជាង ឬ ច្រើនជាងបរិមាណខ្យល់នោះទេ លទ្ធផលវានឹងបង្កើតបានជាចំហេះមិនពេញលេញ បណ្ដាលឲ្យចំហេះត្រូវដុតបន្ថែមពីកម្ដៅនៃបំពង់ស៊ីមាំងមួយតង់ទៀត បង្កើតបានជាសំឡេង ផូង។ កត្តាផ្សេងទៀតនាំឲ្យមានសំឡេងផូងនេះ មានដូចជា ម៉ូទ័របូមសាំងខ្សោយ ឬ ខូច, សម្ពាធចំហេះទាប ឬ តម្រងប្រេងឥន្ធនៈស្ទះជាដើម។ ទាំងបីចំណុចនេះអាចប៉ះពាល់ដល់ កម្រិតនៃចំហេះ និង ខ្យល់ ក្នុងម៉ាស៊ីន៕

ដកស្រង់ពី៖sabay