Social Network

ឪពុកសាសា ប្រកាន់ជំហរប្តឹងលោក សុខ ប៊ុន តាមនីតិវិធីនៃច្បាប់ មិនឲ្យសម្តេចតេជោ និង សម្តេចក្រឡាហោមអស់សង្ឃឹម

(ភ្នំពេញ)៖ លោកឧកញ៉ា អ៊ុត ធី ឪពុកបង្កើតរបស់ អតីតីពិធីការិនី ទូរទស្សន៍ស៊ីធីអិន កញ្ញា សាសា បានប្រាប់អ្ន កយកព័ត៌មាន នៅសាលាដំបូង រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែកក្កដានេះថា លោកនៅតែ ប្រកាន់ជំហរប្តឹង លោក សុខ ប៊ុន ដដែលហើយ បដិសេធដាច់ខាត ការទទួលយកសំណង ដើម្បីបញ្ចប់រឿង។

ការថ្លែងបែបនេះ របស់លោកឧកញ៉ា អ៊ុត ធី ធ្វើឡើងបន្ទាប់ ពីលោកបញ្ចប់ ការចូលបំភ្លឺនៅ សាលាដំបូងរាជធានី ហើយប្រាប់អ្នក យកព័ត៌មានក្នុង បរិវេណ សាលាដំបូងរាជធានី នៅម៉ោង ១១៖២០នាទី ព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥នេះ។

ឪពុករបស់កញ្ញាសាសា ដែលជាដើមបណ្តឹង ហើយបានចូល ទៅបំភ្លឺនៅសាលា ដំបូងរាជធានីភ្នំពេញ បញ្ជាក់ឲ្យដឹងទៀតថា លោកនឹងមិនធ្វើឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចក្រឡាហោម ស ខេង អស់សង្ឃឹមចំពោះរឿងរ៉ាវ អំពើហឹង្សាលើកូនស្រី របស់លោកឡើយ ពោលគឺដាច់ខាតមិនទទួល សំណងដើម្បី បញ្ចប់រឿងនោះទេ។

ដោយឡែកពាក់ព័ន្ធ ការប្តឹងអង្គរក្សលោក សុខ ប៊ុន វិញ លោកឧកញ៉ា អ៊ុត ធី បានអះអាងថា នឹងធ្វើទៅតាម នីតិវិធីនៃ មេធាវីរបស់លោក ជាបន្តបន្ទាប់ទៅទៀត៕

ដកស្រង់ពី៖ freshnews