Social Network

ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសពីការព្យាបាលអ្នកជំងឺកូវីដ១៩ ចំនួន៨នាក់ជាសះស្បើយ និងមិនមានរកឃើញករណីឆ្លងថ្មីទេ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីជាសះស្បើយអ្នកជំងឺកូវីដ១៩ ចំនួន០៨នាក់ និងមិនមានរកឃើញករណីឆ្លងថ្មីនោះទេ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន ទទួលបាននៅមុននេះបន្តិចបានបញ្ជាក់ថា អ្នកជាសះស្បើយទាំង៨នាក់នោះរួមមាន៖ ក្រុមកងទ័ពមួកខៀវ អង្គការសហប្រជាជាតិរបស់កម្ពុជា ចំនួន០៣នាក់, បុរសជនជនជាតិខ្មែរមកពីប្រទេសឥណ្ឌូណេស៊ី ចំនួន០២នាក់ និងជនជាតិបរទេស៣នាក់ រួមមានជនជាតិឥណ្ឌូនេស៊ីម្នាក់, ឥណ្ឌាម្នាក់ និងជនជាតិអាមេរិកាំង ដែលជាមន្ត្រីជាន់ខ្ពស់ទូតអាមេរិកម្នាក់។

សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជារកឃើញអ្នកឆ្លងសរុប២៤៣នាក់ (ស្ត្រី៤៧នាក់ និងបុរស១៩៦នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២១០នាក់ (ស្រី៤៦នាក់ និងបុរស១៦៤នាក់) និង អ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួនសរុប៣៣នាក់៕

ដកស្រង់ពី៖FreshNews