Social Network

បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃ២១ ខែធ្នូនេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៣៥.៤លាននាក់ និងស្លាប់ជាង៣៦.៤ម៉ឺននាក់

(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ានទាំងអស់ បានកើនឡើងដល់ជាង៣៥.៤លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះ សរុបជាង ៣៦,៤ម៉ឺននាក់ដែរ។

 

ទោះបីជាចំនួនអ្នកឆ្លងស្ថិតនៅកម្រិតតិចតួចជាងមុន ប៉ុន្តែបើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ៤ពាន់នាក់។

នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។

វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។

បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេសអាស៊ានគិតត្រឹមព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២៖

* វៀតណាម ឆ្លងចំនួន ១១,៥២៣,៣៦៧នាក់ (ស្លាប់ ៤៣,១៨០នាក់)

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,៧១១,៧០៣នាក់ (ស្លាប់ ១៦០,៤៥១នាក់)

* ម៉ាទ្បេស៊ី ឆ្លងចំនួន ៥,០១៩,៤០០នាក់ (ស្លាប់ ៣៦,៨១៤នាក់)

* ថៃ ឆ្លងចំនួន ៤,៧១៨,៩០៨នាក់ (ស្លាប់ ៣៣,៥០៥នាក់

*ហ្វីលីពីន ឆ្លងចំនួន ៤,០៥៧,៦២៩នាក់ (ស្លាប់ ៦៥,១២៧នាក់)

*សិង្ហបុរី ឆ្លងចំនួន ២,១៩១,៥៩៧នាក់ (ស្លាប់ ១,៧១០នាក់)

* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦៣៣,៥៧៥នាក់ (ស្លាប់ ១៩,៤៨៨នាក់)

* ព្រុយណេ ឆ្លងចំនួន ២៦១,៤៤០នាក់ (ស្លាប់ ២២៥នាក់)

* ទ្បាវ ឆ្លងចំនួន ២១៧,៤៨៦នាក់ (ស្លាប់ ៧៥៨នាក់)

* កម្ពុជា ឆ្លងចំនួន ១៣៨,៤៣៨នាក់ (ស្លាប់ ៣,០៥៦នាក់)៕

ដកស្រង់ពី៖ Fresh New