Social Network

ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩ បានចំនួន ១៥,២៤០,២០៦នាក់, ដូសទី៣ចំនួន ១០,៤១៩,៣៨៤នាក់, ដូសទី៤ចំនួន ៤,៧៥៦,៩៤៧នាក់ និងដូសទី៥ចំនួន ១,២១៧,១២០នាក់ (គិតត្រឹមថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២)

(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ជូនមន្រ្តីរាជការប្រជាពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធនៅទូទាំងប្រទេសសរុបចំនួន១៥,២៤០,២០៦នាក់។

 

ក្នុងនោះរួមមាន៖ ១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៨០,៩០០នាក់ ២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៤៩,៣៧៤នាក់ ៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៩៤,៧០៤នាក់ ៤៖ អាយុ៥ឆ្នាំ ៤២៨,៤៧០នាក់ ៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៨៦,៧៥៧នាក់ ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ១០,៤១៩,៣៨៤នាក់, ដូសទី៤ចំនួន ៤,៧៥៦,៩៤៧នាក់ និងដូសទី៥ចំនួន ១,២១៧,១២០នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ៕

ដកស្រង់ពី៖ Fresh New