Social Network

ទ្រព្យសម្បត្តិ​មាន​តែ​បន្តិច ត្រូវ​ប្លន់​ខ្ទេច ថែម​ទាំង​ចាប់ចង​ស្ត្រី​ម្នាក់​វា​.​យ​ឡើង​ទ្រោម​ខ្លួន​រហូត​សន្លប់

ខេត្តបាត់ដំបង ៖ ស្ត្រីវ័យចំណាស់ម្នាក់ ត្រូវជនមិនស្គាល់ចូលទៅវា.យប្លន់យកទ្រព្យសម្បត្តិដែលគាត់មានតែបន្តិចបន្តួចអស់គ្មានសល់ ក្រោយពីចាប់គាត់ចងដៃចងជើង រួចវា.យធ្វើទារុ.ណកម្មគ្មានមេត្តា កាលពីវេលាម៉ោង១និង៣នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ នៅចំណុចភូមិអូរគ្រូដ ស្ថិតក្នុងឃុំសេរីមានជ័យ ស្រុកសំពៅលូន រួចរត់គេចខ្លួនដោយសុវត្ថិភាព ខណៈមន្ត្រីការិយាល័យជំនាញបានអះអាងថា គេនៅមិនទាន់ជ្រាបអំពីករណីប្លន់នេះនៅឡើយទេ។

បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរងគ្រោះរូបនោះមានឈ្មោះ ឆេន មុំ អាយុ៥៧ឆ្នាំ ជាកសិកររស់នៅចំណុចកើតហេតុ។ គាត់ត្រូវជនមិនស្គាល់អត្តសញ្ញណម្នាក់ ចាប់ចង រួចវា.យដុំឡើងទ្រោមខ្លួន បន្ទាប់មកយកកូនកាំបិ.តចុងស្រួចមកភ្ជង់ប្លន់យកទ្រព្យសម្បត្តិដែលគាត់មានតែបន្តិចបន្តួចអស់គ្មានសល់។

ប្រភពដដែលបានបញ្ជាក់ថា មិនត្រឹមតែវា.យធ្វើទារុ.ណកម្ម និងប្លន់យកគ្រឿងអលង្ការ ព្រមទាំងប្រាក់ប៉ុណ្ណោះទេ ក្រោយពេលប្លន់បានសម្រេច និងមុនពេលចោរចាកចេញពីផ្ទះរបស់ជនរងគ្រោះទាំងកណ្ដាលអធ្រាត្រ ជនម្នាក់នេះបានវា.យដំគាត់រហូតដល់សន្លប់ ជាមួយនឹងផ្ញើពាក្យគំរា.មសម្លា.ប់ទៀត បើគាត់ហ៊ានទម្លាយរឿង «ប្លន់» នេះ។

បើតាមស្ត្រីរងគ្រោះឈ្មោះ ឆេន មុំ បាននិយាយ ហើយត្រូវបានគេស្រង់សំដីថា គាត់បានស្នាក់នៅផ្ទះតែម្នាក់ឯងទេ នៅយប់កើតហេតុនោះ។ លុះនៅវេលារំលងអធ្រាត្រទៅហើយ ស្រាប់តែគាត់បានឮសំឡេងរើកកាយនៅក្នុងផ្ទះគាត់ ហើយគាត់ក៏ងើបទៅរកមើលប្រភពនោះ ស្រាប់តែឃើញមនុស្សម្នាក់កំពុងរើកកាយអីវ៉ាន់លរបស់គាត់។

គាត់បានបន្តថា គ្រាន់តែឃើញគាត់ភ្លាម ជននោះបានស្ទុះមកប្រវា.យប្រតប់ជាមួយគាត់។ ជនរងគ្រោះបញ្ជាក់ថា ពេលនោះវាបានចាប់ចងដៃគាត់ រួចយកអាវចងបិទមុខរបស់គាត់ ហើយយកស្រោមជើងញាត់មាត់របស់គាត់ រួចយកកូនកាំបិ.តភ្ជង់.កគាត់ជាមួយនឹងការស្រែកសម្លុតសួររកទ្រព្យសម្បត្តិ។ ក្រោយពីចាប់គាត់ចង វា.យធ្វើទារុ.ណកម្មអស់ចិត្ត ជននេះបានរើកកាយប្លន់យកលុយ និងគ្រឿងអលង្ការរបស់គាត់ដែលមានបន្តិចបន្តួចអស់គ្មានសល់។

ប៉ុន្តែបើតាមការបញ្ជាក់របស់ជនរងគ្រោះ គឺជនដៃដល់មិនព្រមអស់ចិត្តទេ បើទោះជាបានវា.យធ្វើបា.បគាត់ស្ទើរទក់សាច់ និងបានប្លន់យកទ្រព្យទៅអស់ហើយក្ដី ហើយមុនពេលចាកចេញទៅ ជននេះក៏បានវា.យគាត់ជាថ្មីទៀតយ៉ាងចាស់ដៃ រហូតដល់គាត់ដេកសន្លប់ស្ទើរទល់ភ្លឺតែម្តង ទើបគាត់ដឹងខ្លួន ហើយក៏ទូរស័ព្ទប្រាប់អ្នកក្បែរខាងឲ្យដឹង ដើម្បីឲ្យជួយប្ដឹងទៅសមត្ថកិច្ច។

ចំពោះការបាត់បង់ទ្រព្យសម្បត្តិវិញ បើតាមស្ត្រីរងគ្រោះរូបនេះ បានប្រាប់ថា ទ្រព្យសម្បត្តិដែលត្រូវចោរប្លន់យកទៅនោះ គឺមានលុយចំនួន២,៧លានរៀល និងខ្សែ.កប្លាទីន១ខ្សែ ដែលមានតម្លៃ១០,៧០០បាត (ប្រាក់ថៃ)។

គេមិនដឹងថា ក្រោយពីសំណុំរឿងចោរ «ប្លន់» ស្ត្រីរងគ្រោះខាងលើនេះ ជ្រាបដល់សមត្ថកិច្ច តើភ្លាមៗនោះ ត្រូវបានមន្ត្រីមូលដ្ឋានរាយការណ៍បន្តទៅកាន់ការិយាល័យជំនាញ ឬលោកស្នងការ បានជ្រាបដែរឬយ៉ាងណានោះទេ? ឬក៏មន្ត្រីថ្នាក់ក្រោមបិទសំណុំរឿងមិនរាយការណ៍ ទើបមន្ត្រីការិយាល័យជំនាញ បដិសេធថា មិនបានដឹង?

នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ លោក កោ ស៊ុនកាំង បានឆ្លើយតបតាមទូរស័ព្ទថា គិតត្រឹមម៉ោង៤រសៀល ថ្ងៃទី១១ ខែមីនា នេះថា «ខ្ញុំមិនទាន់ដឹងរឿងនេះទេ តែចាំមើលខ្ញុំសួរនាំសិន»។

តែពុំទាន់មានការបំភ្លឺបែបណាជាថ្មីទេ បើទោះជាលោកនាយការិយាល័យរូបនេះ ប្រាប់ឲ្យកោះសន្តិភាពរង់ចាំក្ដី គឺបាត់ដំណឹងឈឹងរហូតតែម្ដង។ មន្ត្រីដដទៃទៀតនៅក្នុងការិយាល័យជំនាញមួយនេះ ក៏សុទ្ធតែអះអាងថា មិនទាន់ទទួលបានព័ត៌មាន «ប្លន់» នេះដូចគ្នាដែរ។

ដកស្រង់ពី៖កោះសន្តិភាព