Social Network

មើលការព្យាករអាកាសធាតុ សម្រាប់សប្តាហ៍នេះ

ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ បានជូនដំណឹង ស្តីពីការព្យាករស្ថានភាពអាកាសធាតុ សម្រាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី១៦ ខែឧសភាថាៈ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលរងនូវឥទ្ធិពល ជ្រលងសម្ពាធទាបមកពីភាគខាងជើងប្រទេស និងខ្យល់មូសុងនិរតី ក្នុងកម្រិតខ្សោយ នាំឱ្យសីតុណ្ហភាព អប្បបរមា មានពី ២៤ ទៅ ២៦ អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ៣៤ ទៅ ៣៦ អង្សាសេ ។

 

អាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិច ទៅបង្គួរ និងអាចច្រើន ដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។នៅក្នុងសេចក្តីជូនដំណឹង បានសរសេរថាៈ ស្ថានភាពអាកាសធាតុបែបខាងលើ ធ្វើឱ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាព អប្បបរមាពី ២៥ ទៅ ២៧ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣៤ ទៅ ៣៦ អង្សាសេ។

អាចមានភ្លៀងធ្លាក់ រាយប៉ាយ ក្នុងកម្រិតពីតិចទៅបង្គួរ និងអាចច្រើនដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ ។ នៅតំបន់ខ្ពង់រាប មានសីតុណ្ហភាព អប្បបរមាពី ២៤ ទៅ ២៦ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣៤ ទៅ៣៦អង្សាសេ ។

អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិច ទៅបង្គួរ និងអាចច្រើន ដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ។

សម្រាប់តំបន់មាត់សមុទ្រ មានសីតុណ្ហភាព អប្បបរមាពី ២៤ ទៅ ២៦ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣៣ ទៅ ៣៥ អង្សាសេ។

អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ៕

ដកស្រង់ពី៖ រស្មីកម្ពុជា