Social Network

ប្រទេសកម្ពុជា ទទួលរងឥទ្ធិពល ជ្រលងសម្ពាធទាបឥណ្ឌា និងរបបខ្យល់មូសុងមធ្យម

ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ បានជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស សម្រាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ថាៈ ព្រះរាជាណាចក្រកម្ពុជា នឹងទទួល ឥទ្ធិពល ពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតី ក្នុងកម្រិតពីខ្សោយ ទៅមធ្យម ដែលបង្កឱ្យមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយទៅមធ្យម និងអាចច្រើន ដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ ។

 

នៅក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថាៈ ស្ថានភាពអាកាសធាតុបែបខាងលើ ធ្វើឱ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាព អប្បបរមាពី ២៦ ទៅ ២៨ អង្សាសេ សី តុណ្ហភាពអតិបរមា មានពី ៣៦ ទៅ ៣៨ អង្សាសេ។

អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយ ទៅមធ្យម និងអាចច្រើនដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ សម្រាប់តំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមាពី ២៤ ទៅ ២៦ អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ៣៥ ទៅ ៣៧ អង្សាសេ។

អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយទៅមធ្យម និងអាចបង្គួរដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះនិងខ្យល់កន្រ្តាក់ ។

តំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាពី ២៥ ទៅ ២៧ អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ៣៣ ទៅ ៣៥ អង្សាសេ។ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅមធ្យម ។

បន្តពីថ្ងៃទី២០-២៣ ខែឧសភា បរិមាណភ្លៀងអាចកើន ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕

ដកស្រង់ពី៖ រស្មីកម្ពុជា