Social Network

គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម លើកទី៣២ ថ្កោលទោសបុគ្គល ស ឡុងដេត

ភ្នំពេញ៖ កាលពីថ្ងៃទី១០ មិថុនា មន្ត្រីគណៈបក្សភ្លើងទៀនមួយ រូប ឈ្មោះ ស ឡុងដេត បានបណ្ដុះបង្អាប់ថា “ស៊ីហ្គេម (របៀបចំដោយ គ.ជ.ប.អ.) ទាំងមូល មិនដែលបានបង្ហាញ អំពីវប្បធម៌ពីប្រពៃណី បង្ហាញពីសក្តានុពល នៃវប្បធម៌សេដ្ឋកិច្ចរបស់ខ្មែរទេ… “ និង “ មានមនុស្សតែប៉ុន្មាននាក់ប៉ុណ្ណោះ បានទៅមើល “អ្វីៗជារឿង ក្លែងក្លាយទាំងអស់។

 

នៅថ្ងៃទី១១ មិថុនា ម្សិលមិញនេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការ ជាតិរៀបចំស៊ីហ្គេមលើកទី៣២ បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយចាត់ទុកថាៈ ខ្លឹមសារទាំងនេះ គឺជាការបំផ្លើស ខុសពីការពិតទាំងស្រុង ក្នុងគោលបំណងកេង ចំណេញ ខាងនយោបាយ បង្ខូចកិត្តិយស សេចក្ដីថ្លៃថ្នូរ និងកិច្ចខិតខំប្រឹងប្រែងរបស់ គ.ជ.ប.អ. និងជាពិសេស កិច្ចខិតខំប្រឹងប្រែង និងជោគជ័យដ៏ថ្លៃថ្លារបស់ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹងនាំដ៏ខ្ពង់ខ្ពស់ នៃសម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលទើបចប់ថ្មីៗនេះ។

ក្នុងនាមស្ថាប័នទទួលភារកិច្ច ដោយផ្ទាល់ ក្នុងការរៀបចំព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រនិងដ៏ជោគជ័យ ជាទីមោទកភាពនេះ គ.ជ.ប.អ.សូមបដិសេធទាំងស្រុង ការលើកឡើង បែបអគតិទាំងនេះ និងសូមប្រកាសថ្កោលទោស យ៉ាងដាច់អហង្ការ ចំពោះបុគ្គល ស ឡុងដេត នេះ៕

ដកស្រង់ពី៖ រស្មីកម្ពុជា