Social Network

នៅ​អំឡុង​ពីថ្ងៃ​ទី​១៦ ដល់ ១៨ ខែកក្កដា លើ​ផ្ទៃសមុទ្រ មាន​ខ្យល់​បក់បោក​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ​

ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ បានជូនដំណឹងស្តីពី ការព្យាករស្ថានភាពធាតុអាកាស សម្រាប់ពីថ្ងៃទី១២ ដល់ ១៨ ខែកក្កដាថាៈ នៅអំឡុងពីថ្ងៃទី១២ ដល់ ១៤ ខែកក្កដា ព្រះរាជាណាចក្រកម្ពុជា បន្តទទួលនូវឥទ្ធិពលខ្សោយ ពីជ្រលងសម្ពាធទាប ពីប្រទេសចិន និងចាប់ពីថ្ងៃទី១៥ ខែកក្កដាទៅ ទទួលនូវឥទ្ធិពលជ្រលងសម្ពាធទាបថ្មី ដែលកើតឡើង ក្នុងមហាសមុទ្រ ប៉ាស៊ីហ្វិក (ខាងកើតហ្វីលីពីន) សមុទ្រចិនខាងត្បូង និងកំណើននៃខ្យល់មូសុងនិរតី នឹងបង្កឱ្យមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់។

 

នៅក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថាៈ លក្ខណៈបែបខាងលើ ធ្វើឲ្យតំបន់ទំនាប កណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២៣ ទៅ ២៥ អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ៣៣ ទៅ ៣៥ អង្សាសេ។

នៅអំឡុងពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកក្កដា អាចមាន ភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម និងពីថ្ងៃទី១៥ ដល់ ១៨ ខែកក្កដា អាចមានភ្លៀងក្នុងកម្រិត ពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

សម្រាប់តំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមាពី ២២ ទៅ ២៤ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣២ ទៅ ៣៤ អង្សាសេ។ នៅអំឡុងពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកក្កដា អាចមានភ្លៀង ក្នុងកម្រិតពីតិចទៅមធ្យម និងនៅពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកក្កដា អាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

នៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា ពី ២៥ ទៅ ២៧ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣២ ទៅ ៣៤ អង្សាសេ។ នៅអំឡុងពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកក្កដា អាចមានភ្លៀង ក្នុងកម្រិតពីខ្សោយ ទៅតិចតួច និងពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកក្កដា អាចមានភ្លៀង ក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់។

នៅលើផ្ទៃសមុទ្រ ខ្យល់បក់បោកខ្លាំង និងរលកសមុទ្រ មានកម្ពស់ខ្ពស់៕

ដកស្រង់ពី៖ រស្មីកម្ពុជា