Social Network

ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩ បានចំនួន ១៥,៣០៥,០៧៩នាក់, ដូសទី៣ចំនួន ១០,៧៣២,២៤៤នាក់, ដូសទី៤ចំនួន ៥,៣២៩,៣៦៩នាក់, ដូសទី៥ចំនួន ១,៩៨៦,២៩២នាក់ និងដូសទី៦ចំនួន ៥១១,១១៩នាក់ (គិតត្រឹមថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣)

(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,៣០៥,០៧៩នាក់។

 

ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៩៩,៥១០នាក់

២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥២,៤៨២នាក់

៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០៥,០៦៥នាក់

៤៖ អាយុ៥ឆ្នាំ ៤៣៦,៤៨៣នាក់

៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៥១១,៥៣៧នាក់ ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ១០,៧៣២,២៤៤នាក់, ដូសទី៤ចំនួន ៥,៣២៩,៣៦៩នាក់, ដូសទី៥ចំនួន ១,៩៨៦,២៩២នាក់ និងដូសទី៦ចំនួន ៥១១,១១៩នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ៕

ដកស្រង់ពី៖ Fresh New