Social Network

ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩ បានចំនួន ១៥,៣១០,០៩២នាក់, ដូសទី៣ចំនួន ១០,៧៥៦,៦១៥នាក់, ដូសទី៤ចំនួន ៥,៣៧៥,២៥៧នាក់, ដូសទី៥ចំនួន ២,០៥១,១៣៩នាក់ និងដូសទី៦ចំនួន ៥៥៣,៩៨០នាក់ (គិតត្រឹមថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣)

(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,៣១០,០៩២នាក់។

 

ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៤០១,៣៨៣នាក់

២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥២,៧២០នាក់

៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០៥,៥១០នាក់

៤៖ អាយុ៥ឆ្នាំ ៤៣៧,០៦៤នាក់

៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៥១៣,៤១៣នាក់ ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ១០,៧៥៦,៦១៥នាក់, ដូសទី៤ចំនួន ៥,៣៧៥,២៥៧នាក់, ដូសទី៥ចំនួន ២,០៥១,១៣៩នាក់ និងដូសទី៦ចំនួន ៥៥៣,៩៨០នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ៕

ដកស្រង់ពី៖ Fresh New