Social Network

ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩ បានចំនួន ១៥,៣១០,១៦០នាក់, ដូសទី៣ចំនួន ១០,៧៥៧,១០៩នាក់, ដូសទី៤ចំនួន ៥,៣៧៦,២០៦នាក់, ដូសទី៥ចំនួន ២,០៥២,៤៣៧នាក់ និងដូសទី៦ចំនួន ៥៥៤,៩៨៩នាក់ (គិតត្រឹមថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣)

(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,៣១០,១៦០នាក់។

 

ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៤០១,៤១០នាក់

២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥២,៧២២នាក់

៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០៥,៥១៦នាក់

៤៖ អាយុ៥ឆ្នាំ ៤៣៧,០៦៩នាក់

៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៥១៣,៤៤១នាក់ ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣មានចំនួន ១០,៧៥៧,១០៩នាក់, ដូសទី៤ចំនួន ៥,៣៧៦,២០៦នាក់, ដូសទី៥ចំនួន ២,០៥២,៤៣៧នាក់ និងដូសទី៦ចំនួន ៥៥៤,៩៨៩នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕

ដកស្រង់ពី៖ Fresh New