Social Network

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសកម្ពុជា នៅថ្ងៃទី១០ ខែតុលានេះ, អាចមានភ្លៀងពីខ្សោយទៅបង្គួរ

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១០ ខែតុលានេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។

 

ក្រសួងបញ្ជាក់ថា ប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើកម្ពុជា ជាមួយនឹងខ្យល់មូសុងនិរតីបក់ខ្សោយ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីនៅថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា៖

* បណ្តាខេត្តនៅភាគពាយ័ព្យជាប់នឹងប្រទេសថៃ អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៧០-៨០%។

* ចំណែក រាជធានីភ្នំពេញ និងបណ្តាខេត្តដទៃទៀត អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម និងមានផ្នែកខ្លះមានភ្លៀងបង្គួរ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៤០-៦០%៕

ដកស្រង់ពី៖ Fresh New