Social Network

គណបក្សយុវជនកម្ពុជា ប្រកាសចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា

(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ គណបក្សយុវជនកម្ពុជា ដែលមានលោកបណ្ឌិត ពេជ្រ ស្រស់ ជាប្រធាន បានចេញសចក្តីប្រកាសដោយចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចដឹកនាំរាជរដ្ឋាភិបាល នៅប្រទេសកម្ពុជា។

 

តាមរយៈសេចក្តីប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន, គណបក្សយុវជនកម្ពុជា បានលើកឡើងថា គណបក្សយុវជនកម្ពុជា មានគោលនយោបាយ ទស្សនៈនយោបាយ និងចក្ខុនយោបាយអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យមានការរីកចម្រើនទៅមុខជាលំដាប់ ជាពិសេសធានាស្ថេរភាពនយោបាយឲ្យមានលំនឹង។

ក្រោយពីជជែកយល់គ្នា គណបក្សយុវជនកម្ពុជា សម្រេចចងសម្ព័ន្ធភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា ដើម្បីបុព្វហេតុជាតិខ្មែរទាំងមូល៕

ដកស្រង់ពី៖ Fresh New