Social Network

គ.ជ.ប ចេញសេចក្តីប្រកាសព័ត៌មានស្តីពីអំពីការផ្តល់សុពលភាព និងការប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៣

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីអំពីការផ្តល់សុពលភាព និងការប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៣។

កិច្ចប្រជុំនេះបានធ្វើឡើង ក្រោមអធិបតីភាពរបស់លោក សោម សូរីដា សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ នាព្រឹកថ្ងៃអាទិត្យ ទី៣១ ខែធ្នូ ឆ្នាំ២០២៣។

លោក សោម សូរីដា មានប្រសាសន៍ អំពីខ្លឹមសារមួយចំនួនទាក់ទងនឹងការផ្តល់សុពភាព និងការប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៣ ដែលក្នុងនោះ មានកិច្ចដំណើរការជាទូទៅ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ និងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ ការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន ការកំណត់ចំនួន និងទីតាំងការិយាល័យបោះឆ្នោត ការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ រយៈពេល ១៩ថ្ងៃ ការរៀបចំបញ្ជីបោះឆ្នោតដំបូង ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹង និងបញ្ជីបោះឆ្នោតផ្លូវការ។ អំពីកិច្ចដំណើរការជាទូទៅ និងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ លោក សោម សូរីដា បានឱ្យដឹងថា មានគណបក្សនយោបាយ ចំនួន ២ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច បានដាក់ភ្នាក់ងារសង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត សរុបចំនួន ៣.៨២៩រូប ក្នុងនោះ មានស្ត្រីចំនួន ១.១០៨រូប និងមានសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន ៣ គឺ សហភាពសហព័ន្ធយុវជនកម្ពុជា គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សម្រាប់ខេត្តសៀមរាប បានដាក់អ្នកសង្កេតការណ៍របស់ខ្លួន សរុបចំនួន ២.៣១៨រូប ក្នុងនោះ មានស្ត្រីចំនួន ៨៨៧រូប។

លោកបានបន្តថា ដើម្បីធានាឱ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ គ.ជ.ប បានសហការជាមួយគណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍ សម្រាប់ការបោះឆ្នោត ហៅកាត់ថា គ.ស.អ ដាក់ចេញនូវសេចក្តីណែនាំរួមលេខ ០៣ សណន ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ស្តីពីកិច្ចសហការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។ អំពីការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន ការកំណត់ចំនួន និងទីតាំងការិយាល័យបោះឆ្នោត លោក សោម សូរីដា បានបញ្ជាក់ថា ដើម្បីរៀបចំបញ្ជីបោះឆ្នោតមួយដែលធានាបាននូវភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុ ប្បន្នភាព ក្រសួងមហាផ្ទៃ និង គ.ជ.ប បានចេញសេចក្ដីណែនាំរួមលេខ ០១៩ សណន ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ស្តីពីការរៀបចំត្រៀមការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប៖

ដកស្រង់ពី៖Fresh New