Social Network

ស្ថានទូតបារាំងប្រចាំកម្ពុជា នឹងរៀបចំសន្និសីទសារព័ត៌មាន ពីដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត

(ភ្នំពេញ)៖ នៅម៉ោង១០ព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ ស្ថានទូតបារាំងប្រចាំកម្ពុជា នឹងរៀបចំសន្និសីទសារព័ត៌មានមួយ ស្តីពីដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ស្ថានទូត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

លោក ហ្សាក់ បឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា នឹងពន្យល់ពីគោលបំណងនៃដំណើរទស្សនកិច្ចនេះ ដែលធ្វើឡើងក្នុងក្របខណ្ឌនៃការពង្រឹងទំនាក់ទំនងទ្វេភាគី ហើយដែលនឹងអនុញ្ញាតឲ្យមានក្នុងការលើកកម្ពស់ និងពង្រីកថែមទៀតនូវកិច្ចសហប្រតិបត្តិការបារាំង-កម្ពុជា ដើម្បីឆ្លើយតបរួមគ្នាទៅនឹងបញ្ហាប្រឈមសាកលនានា។

ក្រោយបទបង្ហាញ លោកឯកអគ្គរដ្ឋទូតនឹងឆ្លើយតបសំណួររបស់អ្នកសារព័ត៌មាន៕ ខាងក្រោមនេះជាសេចក្តីជូនដំណឹង៖

ដកស្រង់ពី៖Fresh New