Social Network

និយ័តករបរធនបាលកិច្ច ផ្ដល់អាជ្ញាបណ្ណប្រតិបត្តិករបរធនបាល ផ្ដល់សេវារក្សាសុវត្ថិភាព ដល់ធនាគារ ស៊ីស៊ីយូ ខមមើសល ប៊ែង ម.ក

(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ បានបញ្ជាក់ថា ធនាគារ ស៊ីស៊ីយូ ខមមើសល ប៊ែង ម.ក ទទួលបានអាជ្ញាបណ្ណពី ន.ប.ធ. ជាប្រតិបត្តិករបរធនបាលផ្ដល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក (Escrow Services) ក្នុងវិស័យបរធនបាលកិច្ចសម្រាប់ប្រតិបត្តិការបរធនបាលកិច្ចពាណិជ្ជកម្ម ដោយបានបំពេញតាមលក្ខខណ្ឌ តម្រូវគ្រប់គ្រាន់តាមបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន ក្នុងវិស័យបរធនបាលកិច្ច។

ដូចនេះ បរធនបាលទាយក ឬអ្នកផ្តល់វិភាគទានបរធនបាលកិច្ច បរធនបាល បុគ្គលផ្ដល់សេវាពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច និងសាធារណជនទាំងអស់ ដែលមានបំណងប្រើប្រាស់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក (Escrow Services) ក្នុងវិស័យបរធនបាលកិច្ចសម្រាប់ប្រតិបត្តិការបរធនបាលកិច្ចពាណិជ្ជកម្ម អាចទំនាក់ទំនងទៅកាន់ធនាគារ ស៊ីស៊ីយូ ខមមើសល ប៊ែង ម.ក៕

ដកស្រង់ពី៖Fresh New