Social Network

គ.ជ.ប ជូនដំណឹងពីការចុះបញ្ជីបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង-ស្រុក និងខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជូនដំណឹងដល់គណបក្សនយោបាយដែលបានចុះបញ្ជីស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ ហើយដែលមានបំណងសុំចុះបញ្ជីគណបក្សនយោបាយឈរ ឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ (ក្រុមប្រឹក្សា) អាណត្តិទី៤ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។

តាមរយៈសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឱ្យដូចខាងក្រោម៖

ទី១៖ ការដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ

*ការទទួលពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ មានរយៈពេល ៥ (ប្រាំ) ថ្ងៃ គឺចាប់ផ្ដើមពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ និងបញ្ចប់នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។

*គណបក្សនយោបាយត្រូវដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ (ទ.១០០៨) ទៅ គធ.ខប រៀងរាល់ម៉ោងធ្វើការ ពេលព្រឹកចាប់ពីម៉ោង ៧:០០ (ប្រាំពីរ) ដល់ម៉ោង ១១:៣០ (ដប់មួយ សាមសិប) នាទី និងពេលរសៀលចាប់ពីម៉ោង ១៤:០០ (ដប់បួន) ដល់ម៉ោង ១៧:៣០ (ដប់ប្រាំពីរ សាមសិប) នាទី។

*ទ.១០០៨ មានផ្តល់ជូនដោយឥតគិតថ្លៃ នៅទីស្តីការ គ.ជ.ប ទីស្នាក់ការ គធ.ខប ឬអាចទាញយកពីគេហទំព័ររបស់ គ.ជ.ប www.nec.gov.kh (http://www.nec.gov.kh/)។ (http://www.nec.gov.kh/)

*ពាក្យសុំត្រូវចុះហត្ថលេខាដោយប្រធានគណបក្សនយោបាយ ឬតំណាងដែលបានទទួលការផ្ទេរសិទ្ធិជាលាយលក្ខណ៍អក្សរពីប្រធានគណបក្សនយោបាយនោះ។ការផ្ទេរសិទ្ធិនេះមិនអនុញ្ញាតឱ្យផ្ទេរសិទ្ធិបន្តឡើយ លើកលែងតែក្នុងលិខិតផ្ទេរសិទ្ធិនោះ មានខ្លឹមសារអនុញ្ញាតឱ្យផ្ទេរសិទ្ធិបន្ត។

*ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ត្រូវភ្ជាប់មកជាមួយនូវ ឯកសារពាក់ព័ន្ធដូចមានក្នុងទម្រង់បែបបទ ទ.១០០៨។

ទី២៖ ការរៀបចំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ភ្ជាប់មកជាមួយពាក្យសុំចុះបញ្ជី

*ការរៀបចំបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោ ត ជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ មាន ២របៀបគឺ៖ -គណបក្សនយោបាយអាចរៀបចំបញ្ជីបេក្ខជនឈរឈ្មោះ ដោយដៃ -គណបក្សនយោបាយអាចរៀបចំបញ្ជីបេក្ខជនឈរឈ្មោះ តាមកម្មវិធី។

គណបក្សនយោបាយដែលមានបំណងរៀបចំបញ្ជីបេក្ខជនឈរឈ្មោះតាមកម្មវិធីត្រូវដាក់ពាក្យស្នើសុំបង្កើតគណនីមក គ.ជ.ប ដោយត្រូវភ្ជាប់មកជាមួយនូវឯកសារ ដូចខាងក្រោម៖

*ពាក្យស្នើសុំបង្កើតគណនីគណបក្សនយោបាយ *លិខិតផ្ទេរសិទ្ធិគ្រប់គ្រងគណនីគណបក្សនយោបាយ (ប្រសិនបើមាន)

*សេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ជាសេចក្តីចម្លងប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្មដោយអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត ឬការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្

ឌ *ឈ្មោះគណបក្សនយោបាយជាអក្សរពេញ ជាអក្សរកាត់ និងសញ្ញាសម្គាល់ (Logo) គណបក្សនយោបាយ (ជាពណ៌ធម្មជាតិ និងសខ្មៅ ដែលមានទំហំធំបំផុតត្រឹម ៥ MB)។

*ការទទួលពាក្យសុំបង្កើតគណនីប្រើប្រាស់ កម្មវិធីគ្រប់គ្រងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោ តជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ គឺចាប់ផ្ដើមពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២ ០ ២៤ និងបញ្ចប់ត្រឹមថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។

*កម្មវិធីរៀបចំបញ្ជីបេក្ខជនឈរឈ្មោះនេះត្រូវបិទដំណើរការនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។ គណបក្សនយោបាយដែលបានរៀបចំបញ្ជីបេក្ខជនតាមកម្មវិធីរួចហើយ ត្រូវបោះពុម្ពចេញពីកម្មវិធីនូវឯកសារសម្រាប់ភ្ជាប់ជាមួយពាក្យសុំចុះបញ្ជី (ទ.១០០៨) ដូចខាងក្រោម ៖

*បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ តាមលំដាប់អាទិភាពពីខ្ពស់មកទាប តាមប្រភេទក្រុមប្រឹក្សានីមួយៗ

*សេចក្ដីបញ្ជាក់ពីការចុះឈ្មោះបោះឆ្នោតរបស់បេក្ខជនក្នុងបញ្ជីបោះឆ្នោតផ្លូវការ ដើម្បីយកទៅឱ្យអាជ្ញាធរឃុំ សង្កាត់ ធ្វើការបញ្ជាក់ (មិនត្រូវកោស ឬលុប)។

• សេចក្តីសម្រេចស្តីពីការតែងតាំងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា។

គ.ជ.ប សង្ឃឹមទុក ជាមុនថា គ្រប់គណបក្សនយោបាយ និង គធ.ខប នឹងយកចិត្តទុកដាក់សហការល្អ ដើម្បីជំរុញឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ ប្រព្រឹត្តទៅប្រកបដោយជោគជ័យ៕

ដកស្រង់ពី៖Fresh New