Social Network

គ.ជ.ប នឹងបណ្ដុះបណ្ដាលភាគីពាក់ព័ន្ធ និងមន្រ្តី គ.ជ.ប ពី «ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត» សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី «ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត» សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ជូនដល់ប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (លគធ.ខប) សមាជិក គធ.ខប តំណាងគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ និងមន្រ្តី គ.ជ.ប ។

វគ្គបណ្ដុះបណ្ដាលនេះនឹងធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ (NIE) រាជធានីភ្នំពេញ រយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី១៥-១៦ ខែកុម្ភៈ ឆ្នាំ២០២៤ តាមកម្មវិធីដូចខាងក្រោម៖

*នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ៨:០០ បើកវគ្គបណ្ដុះបណ្ដាលក្រោមអធិបតីភាពលោក ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប

*នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ៤:៣០នាទី បិទវគ្គបណ្ដុះបណ្ដាលក្រោមអធិបតីភាពលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប៕

ដកស្រង់ពី៖Fresh New