Social Network

មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ជូនដំណឹងស្វែងរកឪពុកម្តាយទារកម្នាក់ ដែលជនមិនស្គាល់មុខយកមកប្លុងបោះបង់ចោល

(ភ្នំពេញ)៖ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានប្រកាសជូនដំណឹងជាសាធារណៈ ដើម្បីស្វែងរកឪពុកម្ដាយក្រុមគ្រួសារសាច់ញាតិរបស់ទារកម្នាក់ ដែលត្រូវគេយកទៅបោះបង់ចោល នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ។

ទារកត្រូវបានប្រគល់ជូនមជ្ឈមណ្ឌលកុមារបុរីទារកជាតិ ដើម្បីថែទាំជំនួសបណ្ដោះអាសន្ន។ តាមសេចក្តីជូនដំណឹង បានបង្ហាញថា កាលពីវេលាម៉ោង ៤៖៣០នាទីល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ មានជនមិនស្គាល់មុខ បានទារកទៅប្លុងបោះបង់ចោល ស្ថិតចំណុចដីទំនេរ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា ក្រោយពីបានទទួលករណីទារកខាងលើ មន្ទីរសង្គមកិច្ចរាជធានី ក៏បានចេញសេចក្ដីប្រកាសស្វែងរកក្រុមគ្រួសារ និងសាច់ញាតិរបស់ទារក និងបានរៀបចំចាត់ចែងស្របតាមនីតិវិធីច្បាប់រួមទាំងបានបិទប្រកាស នៅលើទីតាំងចំនួន៤ទីតាំង៖

*ទីតាំងទី១៖ ត្រង់ចំណុចទីតាំងដែលទារកត្រូវបានគេបោះបង់ចោល។

*ទីតាំងទី២៖ នៅមុខសង្កាត់ចោមចៅទី៣

*ទីតាំងទី៣៖ នៅមុខសាលាខណ្ឌពោធិ៍សែនជ័យ

*ទីតាំងទី៤៖ នៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ៕

ដកស្រង់ពី៖Fresh New