Social Network

សាលាដំបូងខេត្តកណ្តាល សម្រេចឃុំខ្លួនក្មេងទំនើង៦នាក់ ដែលបង្កហិង្សានៅភូមិសំរោង

(កណ្ដាល)៖ សាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បានសម្រេចឃុំខ្លួន ជនទំនើង៦នាក់ ពាក់ព័ន្ធនឹងករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលស្ថិតនៅនៅភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។

ជនត្រូវចោទ៦នាក់ ដែលតុលាការឃុំខ្លួននោះរួមមាន៖ ឈ្មោះ ភ័ក្ត្រ វីរៈ ហៅ យូ, ឈ្មោះ រឺ រតនៈ, ឈ្មោះ មនោ តុលា,ឈ្មោះ មុំ ណាវីន,ឈ្មោះ សុក ប៊ុនណា និង ឈ្មោះ ង៉ាន់ ចិត្រា។ ពួកគេត្រូវបានឃុំខ្លួន នៅពន្ធនាគារខេត្តកណ្តាល ដើម្បីបន្តកិច្ចស៊ើបសួរតាមនីតិវិធីច្បាប់៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់តុលាការខេត្តកណ្តាល៖

ដកស្រង់ពី៖Fresh New