Social Network

រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រកាសបដិសេធ និងដកហូតដីព្រៃក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ជាង៣ពាន់ហិកតា ដែលរងការកាន់កាប់ដោយខុសច្បាប់

(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រកាសបដិសេធ និងដកហូតដីព្រៃក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែលទទួលរងនូវការកាន់កាប់យកដីរបស់រដ្ឋ ដើម្បីវាតទីយកដីធ្វើជាកម្មសិទ្ធិដោយខុសច្បាប់ លើទីតាំងចំនួន៣កន្លែង ដែលមានផ្ទៃដី៣៤៣៤ហិកតា ស្ថិតក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

នេះបើតាមដីការបស់អភិបាលខេត្តកំពង់ស្ពឺ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។ បើទោះបីប្រកាសបដិសេធ និងដកហូតមកវិញក៏ពិតមែន ប៉ុន្ដែលោកអភិបាលខេត្តកំពង់ស្ពឺ កំណត់ទុករយៈពេល៣០ថ្ងៃ នៃថ្ងៃធ្វើការ សម្រាប់ទុកសិទ្ធិដើម្បីធ្វើការតវ៉ាដល់ភាគីពាក់ព័ន្ធផងដែរ។

ខាងក្រោមនេះ ជាដីកាសម្រេចរបស់អភិបាលខេត្តកំពង់ស្ពឺ៖

ដកស្រង់ពី៖Fresh New