Social Network

ក្រសួងប្រៃសណីយ៍ និងក្រសួងសេដ្ឋកិច្ច ប្រកាសឲ្យប្រតិបត្តិករទូរគមនាគមន៍ ដែលមិនទាន់​ធ្វើស្វ័យ​ប្រកាស​បង់ចំណែក​នៃផលចំណូល​និង​ទូទាត់បំណុល ត្រូវរួសរាន់​ទៅធ្វើឲ្យ​បានមុន​ថ្ងៃ២៨ ខែ​កុម្ភៈ​

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដី ប្រកាសរួមមួយ ជំរុញឲ្យប្រតិបត្តិករ ទូរគមនាគមន៍ ដែលមិនទាន់ធ្វើ ស្វ័យប្រកាសបង់ចំណែកនៃផលចំណូល និងមិនទាន់ទូទាត់ បំណុលជូនក្រសួង ត្រូវរួសរាន់ធ្វើស្វ័យប្រកាស និងទូទាំងឲ្យបានមុនថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ជាកំហិត។

តាមសេចក្ដីប្រកាស ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី០៩ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ក្នុងករណីដែលប្រតិបត្តិករ ទូរគមនាគមន៍ណា មិនអនុវត្តន៍តាម ការកំណត់ខាងលើទេ ក្រសួងប្រៃសណីយ៍ និងក្រសួងសេដ្ឋកិច្ច នឹងប្រកាសជាសាធារណៈ តាមប្រព័ន្ធព័ត៌មាន និងចាត់វិធាន ការតាមផ្លូវច្បាប់។ បើតាមក្រសួងប្រៃសណីយ៍ «ស្វ័យប្រកាសបង់ចំណែកនៃផលចំណូល» មានន័យថា ជាកម្រៃអាជ្ញាបណ្ណ ឬការបែងចែងចំណូល ដែលជាកាតព្វកិច្ច របស់អ្នកកាន់ ឬអ្នកទទួលអាជ្ញាបណ្ណ ត្រូវបង់ថវិកាមិនមែនសារពើពន្ធជូនរដ្ឋ។

ភាសាបរទេស ហៅថា License Fee or Revenue Sharing មានន័យថា ជាភាគរយនៃចំណូលដុល ដែលក្រុមហ៊ុនទាំងនោះ រកបានពីការផ្តល់ សេវាបណ្តាញ និងសេវា ស្របតាមលក្ខខណ្ឌអាជ្ញាបណ្ណ ដែលផ្តល់ឲ្យដោយរដ្ឋ៕

ដកស្រង់ពី៖ Freshnews