អបអរសាទរ តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានចុះក្នុងបញ្ជី ជាសម្បត្តិបេតិកភណ្ឌពិភពលោក
ដើម្បីអបអរសាទរព្រឹត្តិការណ៏ជាប្រវត្តិសាស្រ្តនេះ ខ្ញុំសូមណែនាំដល់គ្រប់ក្រសួង- ស្ថាប័ននៃរាជរដ្ឋាភិបាលនៅថ្នាក់ជាតិ និងគ្រប់ស្ថាប័ននៅក្រោមជាតិ រួមមានៈ គ្រប់រាជធានី-ខេត្ត គ្រប់មន្ទីរជំនាញរាជធានី-ខេត្តគ្រប់ក្រុង-ស្រុក-ខ័ណ្ឌ និងគ្រប់ឃុំ-សង្កាត់ ព្រមទាំងសូមអំពាវនាវដល់ ជនរួមជាតិកម្ពុជា គ្រប់រូបដោយមិនប្រកាន់អាយុ ស្រទាប់វណ្ណៈ ពណ៌សម្បុរ មុខរបរ និងឋានៈ សង្គម រួមគ្នាធ្វើការវាយគង ទួងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន ម៉ោង ១០ ព្រឹក នាថ្ងៃទី ១០ ខែ កក្កដា ឆ្មាំ ២០១៧ នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ រួមមានទីស្ដីការក្រសួង-ស្ថាប័ន និងអង្គភាព គ្រប់សាលារាជធានីខេត្ ត គ្រប់សាលា ក្រុង - ស្រុក - ខ័ណ្ឌ គ្រប់សាលាឃុំ - សង្កាត់, គ្រប់វត្តអារាម និងសាលាបុណ្យ ព្រមទាំងគ្រប់ទីប្រជុំសហគមន៍ នៅតាមភូមិ ឱ្យបានកុះកខ្ញៀវខ្ញារ ប្រកបដោយទឹកចិត្តមោទនៈ និងសប្បាយរីករាយ ចំពោះព្រឹតិ្តការណ៏ជាប្រវត្តិសាស្រ្តនេះ។