Social Network

ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៣១ ខែសីហា កម្ពុជារងឥទ្ធិពលកូនព្យុះមួយទៀត បង្កឲ្យមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីអាកាសធាតុថា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះ ប្រទេសកម្ពុជា ជួបវិសម្ពាធ ឬកូនព្យុះមួយទៀត ដែលនាំឲ្យមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន នៅតំបន់វាលទំនាប តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ។

 យោងតាមការព្យាការណ៍អាកាសធាតុ ប្រចាំសប្តាហ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា សម្ពាធទាបមួយ នឹងវិវត្តខ្លួនទៅជាវិសម្ពាធ ឬកូនព្យុះមួយ ដែលលក្ខណៈបែបនេះនឹងធ្វើឲ្យអាកាសធាតុ នៅកម្ពុជា។

អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយ ពីមធ្យមទៅច្រើន នៅតំបន់វាលទំនាប តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ ខណៈដែលលើផ្ទៃសមុទ្រនឹងមានរលកខ្ពស់ៗ និងខ្យល់បក់ខ្លាំង ចាប់ពីថ្ងៃទី២៧-៣០ ខែសីហា ឆ្នាំ២០១៧៕

ដកស្រង់ពី៖FRESH NEWS