(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តី ជូនដំណឹង ស្តីពីស្ថានភាព និងឥទ្ធិពលរបស់ព្យុះទី២ ដែលមានឈ្មោះថា សាន់បា (Sanba) ដែលអាចនឹងធ្វើ ឲ្យមានភ្លៀងកក់ខែពី តិចទៅមធ្យម ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅតាមបណ្តារាជធានី ខេត្តមួយចំនួន ។
បើតាមសេចក្តី ប្រកាសរបស់ក្រសួង រាជធានីខេត្តដែលអាច នឹងមានភ្លៀងកក់ខែ រួមមាន ៖ រាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ កំពង់ចាម កំពង់ធំ ព្រៃវែង ស្វាយរៀង តាកែវ កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន សៀមរាប បន្ទាយមានជ័យ និងបណ្តាខេត្ត នៅតំបន់ឆ្នេរ ៕
សូមអានសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹកទាំងស្រុង៖
ដកស្រង់ពី ៖ freshNews