Social Network

ការផ្ទុះមួយសម្លាប់មនុស្សអស់១៤នាក់ និងរបួស ១៤៥នាក់ ក្នុងរដ្ឋធានី Kabul

ព្យុះទីហ្វុងដ៏ខ្លាំងក្លាមួយ នឹងបក់បោកមកលើដែនកោះតៃវ៉ាន់ នាចុងថ្ងៃ ព្រហ. ដោយនាំមកនូវហានិភ័យនៃបំណាក់ដី និងទឹកសមុទ្រឡើងខ្ពស់ នេះបើតាមបណ្តាញផ្សព្វផ្សាយអាកាសធាតុ ផ្សាយតែប៉ុន្មានម៉ោង បន្ទាប់ពីការរញ្ជួយដីកម្រិត ៥.៩ រិចស្ទ័រ ដែលបានវាយប្រហារប្រទេសកោះមួយនេះ។

ខ្យល់ព្យុះទីហ្វុងដែលមានឈ្មោះថា Lekima ត្រូវបានចាត់ចូលក្នុងកម្រិតព្យុះទីហ្វុងដែលខ្លាំងជាងគេបំផុត ដោយការិយាល័យអាកាសធាតុកោះតៃវ៉ាន់ គឺរំពឹងនឹងមកដល់ឆ្នេរកោះភាគឥសាន្តរបស់កោះតៃវ៉ាន់ នៅល្ងាចថ្ងៃ ព្រហ.។

ព្យុះនោះ បាននឹងកំពុងហោះកាត់មហាសមុទ្រ ក្នុងទិសដៅទៅទិសខាងជើង និងប៉ែកពាយ័ព្យ ក្នុងល្បឿន១៥គ.មក្នុងមួយម៉ោង នេះបើតាមមន្រ្តីអាកាសធាតុប្រាប់។ ព្យុះទីហ្វុង Lekima នឹងនាំមកនូវខ្យល់អតិបរិមារ ២២៧គ.មម៉ោង នៅពេលវាមកដល់កោះតៃវ៉ាន់ នេះបើតាមការិយាល័យអាកាសធាតុប្រាប់។

ការិយាល័យ បានចេញនូវការព្រមានពីខ្យល់ និងទឹកភ្លៀង សម្រាប់ទីក្រុង Taipei ដ៏ធំ ដែលមានទីក្រុងកំពង់ផែ Keelung នៅភាគខាងជើង និងទីក្រុងភាគខាងជើងផ្សេងៗទៀត។ ការិយាល័យអាកាសធាតុ ក៏បានចេញនូវការព្រមានដល់បណ្តាអ្នកធ្វើដំណើរតាមសមុទ្រ នាឆ្នេរភាគខាងត្បូង និងខាងកើត។

ខ្យល់ព្យុះនោះ នឹងធ្វើដំណើរបន្តទៅកាន់ប្រទេសចិន ដោយខិតទៅរកទីក្រុងភាគខាងកើត Shanghai នាចុងសប្តាហ៏។ ព្យុះទីហ្វុងជាទៀងទាត់បក់បោកលើដែនកោះតៃវ៉ាន់ ប្រទេសចិន ហ្វីលីពីន និងជប៉ុន ក្នុងពាក់កណ្តាលទី២នៃឆ្នាំនេះ ដោយប្រមូលនូវកម្លាំងពីទឹកក្តៅនៃមហាសមុទ្រប៉ាស៊ីហ្វិក ឬសមុទ្រចិនខាងត្បូង មុនពេលវាចុះខ្សោយពេលបក់បោកមកលើដី នេះបើតាមការផ្សាយរបស់ Channel News Asia កាលពីថ្ងៃព្រហ.។