Social Network

ប្រើពុកមាត់ លើកមនុស្សម្នាក់ បានយ៉ាងស្រួល បំបែកកំណត់ត្រាពិភពលោក

មិនមែន ជារឿងធម្មតា ដែលបុរសម្នាក់នោះ អាចធ្វើឲ្យពិភពលោក មានការភ្ញាក់ផ្អើល និងទទួលបានការ ទទួលស្គាល់ស្នាដៃ ដ៏អស្ចារ្យតាមរយៈ ពុកមាត់របស់ខ្លួន គ្មានពីរលើលោក។

លោក អានតាណាស់ កុនទ្រីម៉ាស់ (Antanas Kontrimas) ជា ជនជាតិ លីទុយអានី មានវ័យ ៦១ ឆ្នាំ បានបង្ហាញ មហិទ្ធិឫទ្ធិពុកមាត់ របស់ខ្លួននៅក្នុង កម្មវិធីសម្ដែងមួយ របស់ក្រុមការងារ កំណត់ត្រាពិភពលោក។ លោក មិនបានកោរពុកមាត់ អស់រយៈពេលជាង ៣០ ឆ្នាំមកហើយៗ ពុកមាត់របស់គាត់ ត្រូវបានវាស់វែង មានប្រវែងជាង ៥០ សង់ទីម៉ែត្រ។

អ្វីដែលធ្វើឲ្យលោក បំបែកកំណត់ត្រា គឺលោកបាន ប្រើពុកមាត់យោង ស្រីវ័យក្មេងដែលមានទម្ងន់ ៦៣.៥ គីឡូក្រាម នៅក្នុង កម្មវិធីអច្ឆរិយ នៃស្ថានីយទូរទស្សន៍មួយ ដែលរៀបចំឡើង ដោយសៀវភៅ កំណត់ត្រាពិភពលោក Guinness ធ្វើឲ្យប្រិយមិត្ត ទស្សនិកជន ហើបគូថពីកៅអី ព្រឺខ្លួនជួសបំផុត។ រហូត មកទល់ពេលនេះ ពុំទាន់មាន អ្នកណាម្នាក់ អាចឡើងមកបំបែក ឯកត្តទកម្មនេះបានទេ។

កាលពីឆ្នាំ ២០០៧ លោកអានតាណាស់ បានបង្ហាញសមត្ថភាព គ្មានពីរក្នុងលោករបស់គាត់ ដើម្បីយោងស្ត្រីទម្ងន់ ៦៣.៣ គីឡូក្រាម ហើបផុតពី កៅអីប្រមាណកន្លះម៉ែត្រ ក្នុងកម្មវិធីមួយ ដែលរៀបចំនៅក្រុងប៉េកាំង តែលោកទើប នឹងទទួលបាន កំណត់ត្រាពិភពលោក នាពេលថ្មីៗនេះទេ៕

ដកស្រង់ពី៖ គេហទំព័រកម្ពុជាថ្មី