Social Network

ប្រធានអង្គការសហប្រជាជាតិ សម្តែងការព្រួយបារម្ភចំពោះអំពើហិង្សា ចំពេលមាន“ រលកបាតុកម្ម” ជាសកល

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃសុក្រ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះអំពើហឹង្សា និងការបាត់បង់អាយុជីវិត ដែលការតវ៉ាមួយចំនួន បានឈានដល់រលកបាតុកម្ម ដែលកំពុងបន្តកើតមាន នៅពាសពេញពិភពលោក។

ដោយអំពាវនាវឱ្យមានជាគំនិតអំពីកត្តាមូលដ្ឋាន លោក Antonio បាននិយាយថា មានឱនភាពនៃការជឿទុកចិត្តកាន់តែខ្លាំងឡើង រវាងប្រជាជន និងគ្រឹះស្ថាននយោបាយ និងការកើនឡើងនៃការគំរាមកំហែងដល់កិច្ចសន្យាសង្គម។

លោកអគ្គលេខាធិការ ក៏បានគូសបញ្ជាក់ផងដែរថា ផលប៉ះពាល់អវិជ្ជមាននៃសកលភាវូបនីយកម្ម និងបច្ចេកវិទ្យាថ្មីៗ បានបង្កើនវិសមភាពនៅក្នុងសង្គម។

លោក បានមានប្រសាសន៍ថា "មិនមានលេសណាមួយ សម្រាប់អំពើហឹង្សានោះទេ"។ ពិភពលោករបស់យើង ត្រូវការសកម្មភាព និងមហិច្ឆិតា ដើម្បីកសាងសកលភាវូបនីយកម្មដ៏យុត្តិធម៌ ពង្រឹងការរួបរួមគ្នាក្នុងសង្គម និងដោះស្រាយវិបត្តិអាកាសធាតុ នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃអាទិត្យ។