Social Network

រដូវរងារនេះសត្វក្ងានប្រមាណជាង ៦០០ក្បាល នៅឯភូមិភាគពាយ័ព្យ​នៃប្រទេសចិន ផ្លាស់ប្ដូរទីជម្រក មករកចំណីពោតជំនួសវិញ

(ចិន)៖ សត្វក្ងានប្រមាណជាង ៦០០ក្បាល ត្រូវបានប្រទះឃើញ ភៀសខ្លួនប្រមូលផ្ដុំគ្នា មករស់នៅឯទីតាំង ឧទ្យានកម្សាន្ត វ៉េដលេន នៅក្នុងទន្លេម៉ាណាស៊ី ដែលត្រូវគេស្គាល់ថា ជាតំបន់ស្វយ័តមានឈ្មោះ ស៊ីនជាំង អ៊ុយហ្គូ ស្ថិតនៅភូមិភាគពាយ័ព្ យនៃប្រទេសចិន។

នេះបើយោងតាមប្រភព ការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN ដែលបានចុះផ្សាយកាលពីពាក់កណ្តាល ខែធ្នូ ឆ្នាំ២០១៩។ ការធ្លាក់ចុះសីតុណ្ហភាព ពីមួយថ្ងៃទៅមួយថ្ងៃ ជាបុព្វហេតុបង្ករនូវវិបត្តិ ក្នុងការស្វែងរកអាហារ របស់សត្វក្ងាន បានធ្វើអោយពួកវា ភៀសខ្លួនអស់ទាំងទៅរកទីតាំងជំរកថ្មី ប៉ុន្តែស្ថិតក្រោមការមើលថែទាំ ពីក្រុមភ្នាក់ងារនៃឧស្យាននោះផ្ទាល់តែម្ដង សត្វក្ងានទាំងអស់ នាអំឡុងពេលនេះ សុទ្ធសឹងតែអាចទទួលទានចំណី បានដូចសព្វមួយដង ដោយការប្រើប្រាស់ពោត ជំនួសអាហារប្រចាំថ្ងៃរបស់វាវិញ។

ស្របពេលជាមួយគ្នានេះដែរ ចំណីប្រចាំថ្ងៃ ក៏ត្រូវបានគេបន្តឲ្យដឹងថា មានការកើនឡើងពី ៣០០គីឡូក្រាម ក្នុងអំឡុងឆ្នាំ២០១៨ រហូតដល់ជាង ៤០០គីឡូក្រាម ក្នុងមួយថ្ងៃនាឆ្នាំ២០១៩នេះ។

ដោយរាប់ចាប់តាំងពីខែធ្នូ ឆ្នាំ ២០១០មកម៉្លេះ ឧទ្យាននេះបានទទួលរងនូវការវាយប្រហារ ពីកត្តាអាកាសធាតុការប្រែប្រួល បាតុភូត ការចុះអ័ព្ទនិងការធ្លាក់ព្រិលជាប្រចាំ ពោលផ្ទៃដីស្ទើរតែ ៩០% ត្រូវបានគ្របដណ្ដប់ដោយផ្ទាំងទឹកកក  បូករួមនឹងកម្រិយតម្ហយសីតុណ្ហភាព ធ្លាក់រហូតដល់ -១៨ អង្សាសេឯណោះ៕

ដកស្រង់ពី៖ Fresh News