Social Network

អាល្លឺម៉ង់ រកឃើញអ្នកឆ្លង COVID-19 ក្នុងមួយថ្ងៃ ៤,៩៧៤នាក់, ស្លាប់២៤៦នាក់

 (ប៊ែរឡាំង)៖ អាជ្ញាធរសុខាភិបាលអាល្លឺម៉ង់ នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ៤,៩៧៤នាក់ ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ ធ្វើឱ្យចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់ ១០៨,២០២នាក់។

នេះបើតាមវិទ្យាស្ថាន Robert Koch Institute ដកស្រង់ចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters។ វិទ្យាស្ថាន Robert Koch ផ្អែកលើទិន្នន័យថ្មីរបស់ខ្លួន បានបញ្ជាក់ទៀតថា ចំនួនអ្នកស្លាប់ក៏បានកើនដល់ ២,១០៧នាក់ផងដែរ ក្រោយអ្នកស្លាប់ថ្មីប្រចាំថ្ងៃ ២៤៦នាក់ ត្រូវបានរាយការណ៍ ហើយតួលេខឆ្លង និងស្លាប់នេះទៀតសោត មានការកើនឡើង៣ថ្ងៃជាប់ៗគ្នាមកនេះ បន្ទាប់ពីបានធ្លាក់ចុះកាលពីបួនថ្ងៃមុន៕

ដកស្រង់ពី៖ Fresh News