Social Network

អ៊ីស្រាអែល បាញ់ទម្លាក់យន្តហោះ គ្មានមនុស្សបើក នៅជិតព្រំដែនស៊ីរី

 ហ្សេរុសាឡឹម៖ កងកម្លំាងទ័ពអាកាស របស់ប្រទេស អ៊ីស្រាអែល នៅថ្ងៃអាទិត្យ ទី៣១ ខែសីហា បានបាញ់ទម្លាក់ យន្តហោះគ្មាន មនុស្សបើកមួយគ្រឿង ដែលបានហោះចេញពី ប្រទេសស៊ីរី ជ្រៀតចូលតំបន់ ហ្គូលែន ហេក ក្នុងប្រទេសអ៉ីស្រាអែល ។

នេះបើតាមមន្រ្តីយោធា អ៊ីស្រាអែល បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍។ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យ ទី៣១ ខែសីហា ឆ្នាំ២០១៤ថា យន្តហោះនោះ ត្រូវបាន បាញ់ទម្លាក់ ដោយប្រព័ន្ធការពារ មីស៊ីល ដែនអាកាសប្រភេទ ប៉ាតាយ៉ុង។

ភ្លាមៗនោះ មិនទាន់មានការបញ្ជាក់ ណាមួយថា តើយន្តហោះគ្មានមនុស្សបើកមួយគ្រឿងនោះ ត្រូវបានគេបញ្ជា ដឹកគ្រឿងផ្ទុះ ឬហោះ ដើម្បីឈ្លបយកការណ៍នោះទេ៕

ដកស្រងពីគេហទំព័រ៖ ដើមអម្ពិល (DAP) v