Social Network

ករណីឆ្លង COVID-១៩ នៅហ្វីលីពីន កើនឡើងជាង ៨ម៉ឺនករណី

ចំនួនករណីឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសហ្វីលីពីន បានកើនឡើងដល់ ៨០.៤៤៨ បន្ទាប់ពីក្រសួងសុខាភិបាល បានរាយការណ៍ថា ពីករណីថ្មីចំនួន ២.១១០ ករណីកាលពីថ្ងៃអាទិត្យ។

ចំនួននៃការជាសះស្បើយបន្ថែមទៀត បានកើនឡើងដល់ ២៦,១១០ នាក់ បន្ទាប់ពីអ្នកជំងឺចំនួន ៣៨២ នាក់ បានរួចផុតពីជំងឺនេះ។ ចំនួនអ្នកស្លាប់ ក៏កើនឡើងដល់ ១.៩៣២ នាក់ផងដែរ បន្ទាប់ពីអ្នកជំងឺ ៣៩ នាក់ផ្សេងទៀត បានស្លាប់ដោយសារជំងឺនេះ នេះបើតាមការផ្សាយរបស់ស៊ិនហួរចិន កាលពីថ្ងៃអាទិត្យ។