Social Network

ប្រទេសកូរ៉េ មានករណីឆ្លងជំងឺ COVID-19 ចំនួន ១៤.១៥០ ករណី

ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ចំនួន ៥៨ ករណីបន្ថែមទៀតនៃជំងឺ COVID-19 គិតត្រឹមម៉ោង ៥ ល្ងាចថ្ងៃអាទិត្យ ម៉ោងក្នុងស្រុក កាលពីថ្ងៃអាទិត្យ បើប្រៀបធៀបទៅនឹង ២៤ ម៉ោងមុន ដែលបង្កើនចំនួនអ្នកឆ្លងសរុបដល់ ១៤.១៥០ នាក់។

បរិមាណផ្ទុកជំងឺប្រចាំថ្ងៃនៅខ្ពស់ដដែល បន្ទាប់ពីបានកើនឡើងបីខ្ទង់ កាលពីថ្ងៃមុន ដោយសារការកើនឡើងនូវករណីនាំចូល និងការឆ្លងរាលដាលចង្កោមតូចៗ ដែលចេះតែបន្ត។

ក្នុងចំណោមករណីថ្មីទាំងនោះ ៤៦ ករណី ត្រូវបាននាំចូលពីបរទេស ដោយធ្វើឱ្យតួលេខសរុប កើនដល់ ២. ២៩០នាក់ ។ មិនមានអត្រាមរណភាពបន្ថែម ត្រូវបានបញ្ជាក់ទេ ដែលនាំឲ្យតួលេខសរុបមាន២៩៨នាក់។

ចាប់តាំងពីថ្ងៃទី ៣ ខែមករាមក ប្រទេសនេះ បានធ្វើតេស្តិ៍លើមនុស្សជាង ១,៥២ លាននាក់ ក្នុងនោះ ១.៤៨៩.៥៦២ នាក់ បានធ្វើតេស្តិ៍អវិជ្ជមានចំពោះវីរុស និង ១៩.២១៤ នាក់ កំពុងត្រូវបានត្រួតពិនិត្យ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃអាទិត្យ។