Social Network

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ ធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ដើម្បីពិភាក្សាអំពីបញ្ហាទ្វេភាគីកិច្ច និងសហប្រតិបត្តិការ

នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ Mustafa Al-Kadhimi បានទៅដល់រដ្ឋធានី Tehran របស់ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីបញ្ហាទ្វេភាគី និងកិច្ចសហ-ប្រតិបត្តិការក្នុងតំបន់។

ដំណើរទស្សនកិច្ចរបស់លោក Al-Kadhimi ទៅកាន់ Tehran កើតឡើងពីរថ្ងៃបន្ទាប់ពីរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ បានធ្វើទស្សនកិច្ចនៅទីក្រុង Baghdad ដែលចំណងទ្វេភាគី និងតួនាទីរបស់ប្រទេសជិតខាងទាំងពីរ នៅក្នុងស្ថេរភាពតំបន់ត្រូវបានលើកមកពិភាក្សា។

ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA បានអោយដឹងថា ក្នុងដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃនៅ Tehran លោក Al-Kadhimi គ្រោងនឹងជួបជាមួយប្រធានាធិបតីអ៊ីរ៉ង់ Hassan Rouhani- តំណាងសភា- លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិ និងមេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់។

ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅអ៊ីរ៉ាក់ បានមានប្រសាសន៍ថា ប្រទេសជិតខាងទាំងពីរនេះ នឹងពង្រីកទំនាក់ទំនងលើគ្រប់វិស័យ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃព្រហ.។