Social Network

ទួគី និងរុស្ស៊ី ធ្វើការល្បាតរួមគ្នាលើកទី ២២ នៅភាគខាងជើងប្រទេសស៊ីរី

ក្រសួងការពារជាតិទួគី បានឲ្យដឹងថា ទាហានទួគី និងកងទ័ពរុស្ស៊ី កាលពីថ្ងៃពុធបានធ្វើការល្បាតរួមគ្នាលើកទី ២២ របស់ពួកគេនៅតាមបណ្តោយផ្លូវហាយវ៉េ M4 ដ៏សំខាន់នៅ Idlib ភាគពាយព្យប្រទេសស៊ីរី។

ការល្បាតនោះ គឺមានការចូលរួមទាំងផ្លូវគោក និងផ្លូវអាកាស។ ផ្លូវល្បឿនលឿន ឬផ្លូវហាយវ៉េ M4 ដែលត្រូវបានគេស្គាល់ផងដែរថា ជាផ្លូវ Aleppo-Al Hasakah មានចម្ងាយប្រហែល ៣០ គីឡូម៉ែត្រ (១៩ ម៉ាយល៍) ពីព្រំដែនភាគខាងត្បូងនៃប្រទេសទួគី។

នៅថ្ងៃទី ១៤ ខែកក្កដា ការល្បាតលើកទី ២១ ត្រូវបានអនុវត្តន៍។ ក្នុងកំឡុងពេលល្បាតនោះ គ្រាប់ផ្ទុះរបស់ក្រុមភេរវករ បានវាយប្រហារទៅលើក្បួនរថយន្តទួគីនិងរុស្ស៊ី បណ្តាលឱ្យខូចខាតផ្នែកខ្លះនៃរថយន្ត២គ្រឿង តែគ្មានអ្នករងរបួសទេ។

ក្រុមដែលនៅពីក្រោយការវាយប្រហារនេះ មិនត្រូវបានគេបញ្ចេញឈ្មោះនោះទេប៉ុន្តែអង្គភាពការពារប្រជាជនឃឺដ (YPG) និងក្រុមសកម្មប្រយុទ្ធឃឺដ (PKK) បានធ្វើសកម្មភាពនៅក្នុងតំបន់នេះ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃព្រហ.។