Social Network

តួលេខស្លាប់ដោយសារជំងឺ COVID-19 ជាសកល កើនដល់ជាង 800,000

ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ 800,906 នាក់ ហើយតួលេខឆ្លងជាសកល មាន 23,057,288 ករណី គិតត្រឹមថ្ងៃអាទិត្យ នេះបើយោងតាមតួលេខចុងក្រោយពីអង្គការសុខភាពពិភពលោក (WHO) ។

សហរដ្ឋអាមេរិក និងប្រេស៊ីល នៅតែជាប្រទេសដែលជាប់ចំណាត់ថ្នាក់ខ្ពស់ជាងគេ ទាំងករណីឆ្លង និងស្លាប់ដោយជំងឺ COVID-19។

បន្ទាប់ពីប្រទេស២ខាងលើ ប្រទេសដែលមានករណីឆ្លងច្រើនជាងគេ គឺមានប្រទេសឥណ្ឌា ប្រទេសរុស្ស៊ី អាហ្វ្រិកខាងត្បូង, ប្រទេសប៉េរូ ប្រទេសម៉ិកស៊ិក, កូឡុំប៊ី, ប្រទេសឈីលី និងប្រទេសអេស្បាញ ។

សម្រាប់បញ្ជីអ្នកស្លាប់ច្រើនជាងគេដោយ COVID-19 បន្ទាប់ពីប្រទេស២ខាងលើ មានម៉ិកស៊ិក ឥណ្ឌា ចក្រភពអង់គ្លេស អ៊ីតាលី បារាំង អេស្ប៉ាញ ប៉េរ៉ូ និងអ៊ីរ៉ង់។

យោងតាមអង្គការសុខភាពពិភពលោក ទ្វីបអាមេរិច នៅតែជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត ដោយសារជំងឺ COVID-19 បន្ទាប់មកគឺ ទ្វីបអឺរ៉ុប នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃចន្ទ ។