Social Network

ប៉ូលិស ៤ នាក់ ត្រូវបានសម្លាប់ នៅភាគខាងត្បូងអាហ្វហ្គានីស្ថាន

អ្នកនាំពាក្យប៉ូលិសខេត្ត បាននិយាយកាលពីថ្ងៃអាទិត្យថា ប៉ូលីស ៤ នាក់ នៃកងកម្លាំងប៉ូលីសជាតិអាហ្វហ្គានីស្ថាន ត្រូវបានសម្លាប់ និង ២ នាក់ផ្សេងទៀត បានរងរបួស ក្នុងការប៉ះទង្គិចគ្នានៅភាគខាងត្បូងខេត្ត Kandahar កាលពីយប់ថ្ងៃសៅរ៍ មន្រ្តីអ្នកនាំពាក្យខាងលើ បានប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរថា ក្រុមសកម្មប្រយុទ្ធ បានវាយប្រហារប៉ុស្តិ៍ត្រួតពិនិត្យកងកម្លាំងប៉ូលីសជាតិមួយ ក្នុងតំបន់ Shadez នៃស្រុក Spin Boldak កាលពីយប់ថ្ងៃសៅរ៍ ដែលបង្កឲ្យមានការប៉ះទង្គិចគ្នាជាច្រើនម៉ោង។

ខាងក្រុមសកម្មប្រយុទ្ធ ក៏បានបន្សល់នូវការស្លាប់ និងរងរបួសផងដែរ ដោយផ្អែកលើស្នាមឈាម នៅលើទីតាំងប៉ះទង្គិចគ្នា។

ក្រុមសកម្មប្រយុទ្ធតាលីបង់ ដែលកំពុងគ្រប់គ្រងតំបន់មួយចំនួននៃខេត្ត Kandahar ធ្លាប់បានប្រើប្រាស់ដីទួល និងភ្នំ មកធ្វើជាកន្លែងលាក់ខ្លួន ហើយជាញឹកញាប់ បានបើកការវាយប្រហារ ហើយរត់គេចខ្លួន មកលើកងសន្តិសុខរាប់សិបដង។