Social Network

លោក Trump ត្រូវបានតែងតាំងសម្រាប់ការបោះឆ្នោតឡើងវិញ នាសន្និបាតជាតិរបស់គណបក្សសាធារណរដ្ឋ ២០២០

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ត្រូវបានគេតែងតាំងសម្រាប់ការបោះឆ្នោតឡើងវិញនៅថ្ងៃច័ន្ទនេះ នៅឯសន្និបាតជាតិសាធារណរដ្ឋ ឆ្នាំ២០២០ នៅទីក្រុង Charlotte រដ្ឋ Carolina ខាងជើង ដែលត្រូវបានពន្យាពេលធ្វើ ដោយសារតែជំងឺរាតត្បាត Covid 19 ។

លោក Trump បានមកដល់មជ្ឈមណ្ឌលសន្និបាត Charlotte នៅរសៀលថ្ងៃច័ន្ទដែលប្រតិភូជាង ៣០០ នាក់ បានជួបគ្នាដោយផ្ទាល់ ដើម្បីធ្វើការបោះឆ្នោតម្នាក់ម្តង ដើម្បីតែងតាំងលោក និងអនុប្រធានាធិបតី Mike Pence ជាផ្លូវការសម្រាប់ប័ណ្ឌប្រធានាធិបតីសាធារណរដ្ឋ ២០២០ ។

ថ្លែងទៅកាន់ប្រតិភូរ លោក Trump បានផ្តោតលើការឆ្លើយតបរបស់រដ្ឋបាលលោក លើជំងឺរាតត្បាត និងបានសើចចំអកលើក្រុមអ្នកប្រជាធិបតេយ្យ ដែល បានធ្វើសន្និបាតជាតិរបស់ពួកគេ កាលពីសប្តាហ៍មុន និងការផ្សាយមួយចំនួន របស់ប្រព័ន្ធផ្សព្វផ្សាយ RNC ។

លោក Trump នឹងថ្លែងសុន្ទរកថាបញ្ជាក់មួយ នៅរាត្រីថ្ងៃព្រហស្បតិ៍ ពីសួនច្បារខាងត្បូង របស់សេតវិមាន នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃពុធ។