Social Network

នាយករដ្ឋមន្រ្តី អាបេ មានគម្រោងលាលែងពីតំណែងដោយសារបញ្ហាសុខភាព

(ជប៉ុន)៖ នាយករដ្ឋមន្រ្តី អាបេ មានគម្រោងលាលែងពីតំណែងដោយសារបញ្ហាសុខភាព នេះបើយោងតាមសារព័ត៌មានរបស់ជប៉ុនចេញផ្សាយមុននេះបន្តិច នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ។

ទូរទស្សន៍ជប៉ុន NHK បានចេញផ្សាយអំពីព័ត៌មានខាងលើនេះ ខណៈដែលប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ទាំងនៅក្នុងប្រទេសជប៉ុន និងទូទាំងពិភពលោក បានចេញផ្សាយអំពីបញ្ហាសុខភាពរបស់លោក អាបេ ស៊ីនហ្សូ ក្រោយពីលោកបានចូលមន្ទីរពេទ្យចំនួនពីរដង ក្នុងរយៈពេលមួយសប្តាហ៍។

គួរបញ្ជាក់ថា ក្រោយការពិនិត្យសុខភាព នៅមន្ទីរពេទ្យទីក្រុងតូក្យូអស់រយៈពេលជិត ៨ម៉ោងនៅថ្ងៃទីមួយ លោក អាបេ ត្រូវបានគេរាយការណ៍ថា នៅបន្តជំងឺរុំារ៉ៃរបស់លោកដដែល នោះគឺបញ្ហាពោះរៀន ដែលជាកត្តាធ្លាប់ជម្រុញឲ្យលោក លាលែងចេញពីតំណែងម្តង កាលពីឆ្នាំ២០០៧។

សម្រាប់ពេលនេះ រដ្ឋាភិបាលជប៉ុនមិនទាន់ប្រកាសជាផ្លូវការថា តើការលាលែងរបស់លោក អាបេ នឹងត្រូវធ្វើឡើងនៅពេលណាមួយ ឲ្យជាក់លាក់នោះឡើយ៕

ដកស្រង់ពី៖ Fresh News