Social Network

ចំនួនអ្នកស្លាប់ដោយ COVID-19 បានឡើងលើស ១ លាននាក់

ចំនួនអ្នកស្លាប់នៅទូទាំងសកលលោក ដោយសារវីរុសកូរ៉ូណា ដែលបានកើតឡើងតិចជាងមួយឆ្នាំមុន នៅក្នុងប្រទេសចិន និងបានរាលដាលពាសពេញពិភពលោក ពេលនេះបានកើនឡើងដល់ ១ លាននាក់ជាង កាលពីថ្ងៃអាទិត្យ។

ជំងឺរាតត្បាតមួយនេះ បានធ្វើឱ្យខ្ទេចខ្ទាំសេដ្ឋកិច្ចពិភពលោក បង្កើនភាពតានតឹងខាងភូមិសាស្ត្រ-នយោបាយ និងបង្អាក់ជីវភាពរស់នៅ ចាប់ពីតំបន់អនាធិប-តេយ្យឥណ្ឌា និងព្រៃប្រេស៊ីល រហូតដល់ទីក្រុងធំបំផុតរបស់អាមេរិក ញូវយ៉ក។

កីឡាពិភពលោក ការកម្សាន្តផ្ទាល់ និងកន្លែងធ្វើដំណើរអន្តរជាតិ ត្រូវបានផ្អាក ខណៈដែលអ្នកគាំទ្រ ទស្សនិកជន និងអ្នកទេសចរ ត្រូវបានបង្ខំឱ្យស្នាក់នៅក្នុងផ្ទះ ដោយរក្សានូវវិធានការណ៍តឹងរឹង ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគ។

ការគ្រប់គ្រងយ៉ាងតឹងរ៉ឹង ដែលបានដាក់ពាក់កណ្តាលនៃមនុស្សជាតិ - ជាង៤ ពាន់លាននាក់ - ស្ថិតនៅក្រោមទំរង់នៃការចាក់សោរ នៅត្រឹមខែមេសា ដំបូង បានបន្ថយល្បឿនឆ្លងរបស់មេរោគ ប៉ុន្តែចាប់តាំងពីការរឹតត្បិត ត្រូវបានបន្ធូរបន្ថយ ករណីឆ្លង បានកើនឡើងជាថ្មីម្តងទៀត។

គិតត្រឹមព្រឹកថ្ងៃអាទិត្យ ជំងឺ covid 19 មានជនរងគ្រោះស្លាប់បាត់បង់ជីវិតចំនួន ១,០០០,០០៩ នាក់ និងចំនួន ៣៣.០១៨.៨៧៧ នាក់ បានឆ្លងរោគ នេះបើយោងប្រភពផ្លូវការ។

សហរដ្ឋអាមេរិក មានចំនួនអ្នកស្លាប់ខ្ពស់បំផុត ដោយមានអ្នកស្លាប់ជាង ២០ម៉ឺន នាក់ បន្ទាប់មក គឺប្រេស៊ីល ឥណ្ឌា ម៉ិកស៊ិក និងអង់គ្លេស នេះបើតាមការផ្សាយរបស់ CNA/AFP កាលពីថ្ងៃចន្ទ។