Social Network

ទាហាន ត្រូវបានជ្រើសរើសចូលក្នុងកងទ័ពអាហ្វហ្គានីស្ថាន ចំពេលមានអំពើហិង្សា កើនឡើង

ប្រភពពីកងទ័ព បាននិយាយថា ទាហាន ដែលទើបបញ្ចប់ការសិក្សាថ្មីចំនួន ៩៥៩ នាក់ កាលពីថ្ងៃអាទិត្យ បានចូលរួមជាមួយកងទ័ពជាតិអាហ្វហ្គានីស្ថាន ដោយបង្កើនកម្លាំង ចំពេលមានភាពចលាចលដែលដឹកនាំដោយពួកតាលីបង់។

និស្សិតទើបបញ្ចប់ការសិក្សាថ្មី បានទទួលវគ្គបណ្តុះបណ្តាលរយៈពេល ៣ ខែ នៅឯមជ្ឈមណ្ឌលបណ្តុះបណ្តាលយោធាកាប៊ុល នៅភាគខាងកើតនៃរដ្ឋធានីកាប៊ុលរបស់អាហ្វហ្គានីស្ថាន។

ក្រុមទាហានទាំងនោះ នឹងត្រូវដាក់ពង្រាយនៅតាមទីជនបទ ដើម្បីធានាបាននូវសន្តិភាព និងស្ថិរភាព។

ការបញ្ចប់ការសិក្សាចុងក្រោយ បានកើតឡើងនៅពេលដែលពួកសកម្មប្រយុទ្ធតាលីបង់ និងសម្ព័ន្ធមិត្តរដ្ឋអ៊ីស្លាម (IS) បានបង្កើនការវាយប្រហាររបស់ខ្លួន ក្នុងកំឡុងពេលប៉ុន្មានខែថ្មីៗនេះ ហើយការវាយប្រយុទ្ធ បានបន្តនៅតាមចំនួន ៣៤ ពោល គឺពាក់កណ្តាលប្រទេស នេះបើតាមការផ្សាយរបស់ស៊ិនហួរចិន កាលពីថ្ងៃអាទិត្យ។