Social Network

សិង្ហបុរីសម្រេចដំឡើងថ្លៃអគ្គិសនី សម្រាប់ត្រីមាសទី៤នៃឆ្នាំ២០២០ (Video inside)

(សិង្ហបុរី)៖ ពន្ធលើអគ្គិសនីសម្រាប់ប្រជាជនសិង្ហបុរី ក្នុងមួយគ្រួសារនឹងត្រូវដំឡើង ៩.៣ភាគរយ លើសពីត្រីមាសមុនៗ ដោយគិតចាប់ខែតុលា ដល់ខែធ្នូ ឆ្នាំ២០២០នេះ។

នេះបើតាមសេចក្តីប្រកាសពីក្រុមហ៊ុនថាមពលសិង្ហបុរី SP Group ដកស្រង់ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២០។

ក្រុមហ៊ុនថាមពលសិង្ហបុរី SP Group នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយនៅថ្ងៃពុធនេះបានឱ្យដឹងទៀតថា ដោយមិនរាប់បញ្ចូលពន្ធលើសេវា និងទំនិញ (GST) ពន្ធលើអគ្គិសនីនឹងត្រូវដំឡើងពី ១៩.៦សេន ដល់ ២១.៤៣សេនក្នុងមួយគីឡូវ៉ាត់ម៉ោង ឬស្មើនឹងការកើនឡើងបន្ថែម ១.៨៣សេន សម្រាប់ត្រីមាសចុងក្រោយនៃឆ្នាំ២០២០។

គួរបញ្ជាក់ថា បើរាប់បញ្ចូលទាំងពន្ធ GST ទៀតនោះ អត្រាពន្ធអគ្គិសនីក្នុងត្រីមាសទី ៤ នៃឆ្នាំ២០២០គឺ ២២.៩៣សេនក្នុងមួយគីឡូវ៉ាត់ម៉ោង (kWh) ដែលមានន័យថា វិក្ក័យបត្រប្រើប្រាស់អគ្គិសនីជាមធ្យមប្រចាំខែ សម្រាប់គ្រួសារនៅក្នុងផ្ទះដែលមានបួនបន្ទប់ នឹងត្រូវដំឡើង ៧.០១ដុល្លារសិង្ហបុរី ឬស្មើនឹង ៥.១២ដុល្លារអាមេរិក ដោយមិនរាប់បញ្ចូលពន្ធ GST៕

ដកស្រង់ពី៖ Fresh News