Social Network

លោក Trump វិលត្រឡប់មកសេតវិមានវិញ បន្ទាប់ពីស្នាក់នៅមន្ទីរពេទ្យរយៈពេល ៣ ថ្ងៃ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បានវិលត្រឡប់មកសេតវិមានវិញ កាលពីថ្ងៃច័ន្ទ បន្ទាប់ពីស្នាក់នៅមន្ទីរពេទ្យអស់រយៈពេល ៣ ថ្ងៃ ។

លោក Trump បានសរសេរនៅក្នុងសារ twitter កាលពីរសៀលថ្ងៃច័ន្ទ ដោយ ដកស្រង់សំដីថា "ពិតជាមានអារម្មណ៍ល្អ! កុំខ្លាចជំងឺ Covid កុំអោយវាគ្របដណ្តប់លើជីវិតរបស់អ្នក។

យើងបានអភិវឌ្ឍក្រោមរដ្ឋបាល Trump មានថ្នាំ និងចំណេះដឹងល្អៗមួយចំនួន។ ខ្ញុំ មានអារម្មណ៍ល្អជាងខ្ញុំកាលពី ២០ ឆ្នាំមុនទៀត! “ លោក Trump ហាក់ដូចជាប្រញ៉ាប់ចង់ត្រឡប់មកវិញយ៉ាងអន្ទះសារ កាលពីថ្ងៃអាទិត្យ ទោះបីជាមានការព្រួយបារម្ភអំពីស្ថានភាពរបស់លោកក៏ដោយ។

លោក ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺ COVID-19 នៅថ្ងៃទី ១ ខែតុលា ហើយបានផ្លាស់ទៅកាន់មន្ទីរពេទ្យយោធា Walter Reed មួយថ្ងៃក្រោយមក ទីដែលលោក កំពុងប្រើថ្នាំ Remdesivir និងស្រាក្រឡុកអង្គបដិប្រាណសម្រាប់ការព្យាបាល នេះបើតាមការផ្សាយរបស់ស៊ិនហួរចិន កាលពីថ្ងៃអង្គារ៍។