Social Network

សាកសព ១២ នាក់ ត្រូវបានរកឃើញនៅក្នុងរណ្តៅដ៏ធំមួយ នៅទីក្រុង Tarhuna ប្រទេសលីប៊ី

អាជ្ញាធរលីប៊ី កាលពីថ្ងៃអាទិត្យ បានប្រកាសពីការរកឃើញសាកសពមនុស្ស ១២ នាក់ ដែលមិនទាន់បានកំណត់អត្តសញ្ញាណ នៅក្នុងរណ្តៅធំៗនៅក្នុង ទីក្រុង Tarhuna ដែលមានចម្ងាយប្រមាណ ៩០ គីឡូម៉ែត្រខាងត្បូង រដ្ឋធានី ទ្រីប៉ូលី។

អ្នកនាំពាក្យនៃអាជ្ញាធរទូទៅសម្រាប់ការស្រាវជ្រាវ និងកំណត់អត្តសញ្ញាណមនុស្សដែលបានបាត់ខ្លួន បានប្រាប់ស៊ីនហួរថា សាកសព ១២ នាក់នោះ ត្រូវបានរកឃើញពីរណ្តៅធំៗដែលជីកថ្មីៗ ចំនួន ៥ នៅក្នុងទីក្រុង។

សាកសពសរុប ៨៦ នាក់ ត្រូវបានគេរកឃើញនៅក្នុងក្រុង Tarhuna ចាប់តាំងពីការស្វែងរកនៅក្នុងខែមិថុនា ខណៈពេលដែលទីក្រុងទ្រីប៉ូលី បានរកឃើញ សាកសពចំនួន ២៨ ដែរមកទល់ពេលនេះ។

កម្លាំងរបស់រដ្ឋាភិបាលលីប៊ី ដែលគាំទ្រដោយUN ធ្លាប់បានចោទប្រកាន់ដៃគូប្រជែងជាកងទ័ព ដែលមានមូលដ្ឋាននៅភាគខាងកើត ពីបទសម្លាប់រង្គាលនៅក្រុង Tarhuna ។

ក្រុង Tarhuna ធ្លាប់ជាមជ្ឈមណ្ឌលប្រតិបត្តិការយោធាដ៏សំខាន់របស់កងទ័ព ដែលមានមូលដ្ឋាននៅភាគខាងកើត មុនពេលទីក្រុងនេះ ត្រូវបានកាន់កាប់ដោយរដ្ឋាភិបាល ដែលគាំទ្រដោយអង្គការសហប្រជាជាតិ។