Social Network

ករណីឆ្លង COVID-១៩ នៅប្រទេសអ៊ីតាលី មានលើសពី ១ លាននាក់

ស្ថិតិផ្លូវការរបស់ក្រសួងសុខាភិបាលអ៊ីតាលី បានបង្ហាញថា ករណីឆ្លង COVID-19 ក្នុងប្រទេសអ៊ីតាលី មានចំនួនលើសពីមួយលាននាក់ កាលពីថ្ងៃពុធ។

ករណីឆ្លងថ្មីៗចំនួន ៣២.៩៦១នាក់ ត្រូវបានចុះបញ្ជីជារៀងរាល់ថ្ងៃ ដែលបានធ្វើឱ្យចំនួនឆ្លងសរុបរបស់ប្រទេសនេះ ឡើងដល់ ១.០២៨.៤២៤នាក់ ចាប់តាំងពីការរាតត្បាត បានផ្ទុះឡើងជាផ្លូវការ កាលពីចុងខែកុម្ភៈ។

ទិន្នន័យរបស់ក្រសួងសុខាភិបាល ក៏បានបង្ហាញផងដែរថា ករណីជាសះស្បើយឡើងវិញ បានកើនឡើងចំនួន ៩.០៩០ នាក់ជារៀងរាល់ថ្ងៃ រហូតដល់ចំនួនសរុប ៣៧២.១១៣ នាក់ ខណៈដែលអ្នកស្លាប់ មានចំនួន ៦២៣ នាក់ ហើយបានធ្វើឱ្យចំនួនអ្នកស្លាប់សុរប កើនឡើងដល់ ៤២.៩៥៣ នាក់។

ដើម្បីបន្ថយល្បឿននៃការរាតត្បាតលើកទី ២ នេះ រដ្ឋាភិបាលប្រទេសអ៊ីតាលីបានបិទតំបន់ចំនួន ៥ បន្ថែមទៀត ដែលបង្ហាញពីហានិភ័យថ្នាក់កណ្តាលនៃការឆ្លង ដោយចលនារបស់ប្រជាជន ត្រូវបានកម្រិតយ៉ាងតឹងរ៉ឹង ហើយអាជីវកម្មដែលមិនចាំបាច់មួយចំនួន ត្រូវបានបិទ ដោយចាប់ផ្តើមពីថ្ងៃពុធតទៅ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃព្រហ.។