Social Network

ព្យុះទីហ្វុង Vamco បានបោកបក់ប្រទេសហ្វីលីពីន ធ្វើអោយខូចខាតផ្នែកខ្លះនៃទីក្រុងម៉ានីល

ភ្លៀងធ្លាក់ខ្លាំង ដោយឥទ្ធិពលនៃព្យុះទីហ្វុង Vamco បានបក់បោកបណ្តាខេត្តនានានៅកោះ Luzon របស់ប្រទេសហ្វីលីពីន កាលពីថ្ងៃព្រហស្បតិ៍ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ និងខូចខាតផ្នែកខ្លះនៃរដ្ឋធានី Manila ខណៈដែលអ្នកស្រុកមួយចំនួន កំពុងរង់ចាំការជួយសង្គ្រោះតាមទូក ដោយសារតែទឹកជំនន់កាន់តែកើនឡើង។

ព្យុះ Vamco ជាព្យុះទី ២១ ដែលវាយប្រហារប្រទេសហ្វីលីពីននៅឆ្នាំនេះ បានបក់បោកលើប្រទេសដែនកោះ ដែលមិនទាន់បានស្រួលបួលពីឥទ្ធិពលព្យុះ Goni ដែលជាព្យុះទីហ្វុងខ្លាំងបំផុតនៅលើពិភពលោក ដែលបានសម្លាប់មនុស្ស ២៥ នាក់ និងបំផ្លាញផ្ទះរាប់ពាន់ខ្នង កាលពីដើមខែវិច្ឆិកា។

នៅជាយក្រុងមួយចំនួននៅភាគខាងកើតនៃទីក្រុងម៉ានីល អ្នកស្រុក បានភៀសខ្លួនទៅនៅលើដំបូលផ្ទះលិចទឹករបស់ពួកគេ។ ជើងហោះហើរ និងការធ្វើដំណើរតាមផ្លូវកាត់ដ៏ធំនៅក្នុងទីក្រុងម៉ានីល ត្រូវបានផ្អាក ខណៈឆ្មាំឆ្នេរសមុទ្រ បញ្ឈប់ប្រតិបត្តិការនានាតាមកំពង់ផែ។

ឥឡូវនេះ Vamco បានចុះខ្សោយដោយមានកម្លាំង ១៣០ គីឡូម៉ែត្រ និងខ្យល់បក់រហូតដល់ ២១៥ គីឡូម៉ែត្រ នៅពេលវាធ្វើដំណើរឆ្លងកាត់កោះលូហ្សុន ដែលជាកន្លែងរស់នៅរបស់ប្រជាជនហ្វីលីពីនពាក់កណ្តាល ១០៨ លាននាក់ នេះបើតាមការផ្សាយរបស់ CNA សឹង្ហបុរី ដោយដកស្រង់ពីកាសែត Reuter កាលពីថ្ងៃ ព្រហ.។