Social Network

អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៥៦លាននាក់ ស្លាប់ជាង ១លាន ៣៥ម៉ឺននាក់ និងជាសះស្បើយជាង ៣៩លាននាក់!

 (បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៥៦,៥៥២,៨៩៣នាក់ហើយ។

ក្នុងនោះអ្នកស្លាប់មានចំនួន ១,៣៥៤,៤៦៧នាក់ និងជាសះស្បើយឡើងវិញ ៣៩,៣៤៦,៧២៦នាក់។ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។

សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១១,៨៧៣,៧២៧នាក់ ស្លាប់ចំនួន ២៥៦,២៥៤នាក់ និងជាសះស្បើយចំនួន ៧,១៦៦,៩៩៦នាក់។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។

ឥណ្ឌាមានអ្នកឆ្លង ៨,៩៥៨,១៤៣នាក់ ស្លាប់ចំនួន ១៣១,៦១៨នាក់ និងជាសះស្បើយ ៨,៣៨១,៧៧០នាក់។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។

ប្រេស៊ីល មានអ្នកឆ្លង ៥,៩៤៧,៤០៣នាក់ ស្លាប់ ១៦៧,៤៩៧នាក់ និងជាសះស្បើយ ៥,៣៨៩,៨៦៣នាក់។ ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖