Social Network

ប្រទេសជប៉ុន បានអនុម័តច្បាប់ចាក់វ៉ាក់សាំងការពារ COVID-19 ឥតគិតថ្លៃ សម្រាប់ប្រជាជនខ្លួន

ប្រទេសជប៉ុន បានអនុម័តច្បាប់មួយកាលពីថ្ងៃពុធ ដើម្បីការពារថ្លៃដើមនៃវ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 សម្រាប់ប្រជាជនខ្លួន។

ចំពេលសេចក្តីសង្ឃឹម កំពុងតែកើនឡើង នៃការមកដល់វ៉ាក់សាំងដំបូង បន្ទាប់ពីការរីកចម្រើនថ្មីៗ និងការលេចចេញជាថ្មីនៃចំនួនឆ្លង COVID-19 នៅក្នុងប្រទេសជប៉ុន សមាជិកក្រុមប្រឹក្សារបស់ប្រទេសនេះ បានអនុម័តជាឯកច្ឆន្ទលើច្បាប់ ដើម្បីកែប្រែច្បាប់ចាក់វ៉ាក់សាំងបច្ចុប្បន្ន។

ការធ្វើវិសោធនកម្មនេះ បានកើតឡើងនៅពេលដែលលោកនាយករដ្ឋមន្រ្តីជប៉ុន Yoshihide Suga បានប្តេជ្ញាថា នឹងធានាចាក់វ៉ាក់សាំងការពារ COVID-19 សម្រាប់ប្រជាជនទាំងអស់នៅក្នុងប្រទេសជប៉ុន នៅក្នុងឆមាសទីមួយនៃដើមឆ្នាំក្រោយ។

ប្រទេសជប៉ុន បានធ្វើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតឱសថដ៏ធំ Pfizer Inc និងក្រុមហ៊ុន Moderna Inc របស់សហរដ្ឋអាមេរិក និងក្រុមហ៊ុន AstraZeneca Plc របស់ចក្រភពអង់គ្លេស ដើម្បីទទួលបានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ប្រជាជនខ្លួនចំនួន ១៤៥ លាននាក់ បន្ទាប់ពីការអភិវឌ្ឍជោគជ័យ។

សេចក្ដីព្រាងច្បាប់កែសំរួលនេះ មិនបានបញ្ជាក់ច្បាស់ទេ ថាតើច្បាប់នេះ នឹងអនុញ្ញាតឱ្យប្រជាជនបរទេសរស់នៅប្រទេសជប៉ុន ទទួលបានការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ ឬអត់។

ទោះបីជាច្បាប់ជម្រុញយ៉ាងខ្លាំងដល់ប្រជាជនជប៉ុនទាំងអស់ ត្រូវតែចាក់វ៉ាក់សាំងក៏ដោយ ក៏រដ្ឋាភិបាល នឹងអនុញ្ញាតឱ្យពួកគេបដិសេធ ប្រសិនបើវ៉ាក់សាំងនោះ ត្រូវបានបង្ហាញថា មិនមានសុវត្ថិភាពគ្រប់គ្រាន់ ដោយសារពេលវេលានៃការអនុម័ត នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន នៅថ្ងៃសុក្រនេះ។